កីឡា ៖ Borussia Dortmund បានធ្វើការវាយបកយកជ័យជម្នះ ៤-២ វិញនាយប់មិញនេះទៅលើគូប្រជែង Atletico Madrid របស់អេស្ប៉ាញនៅពានអឹរ៉ុប UEFA Champions League 2023-2024 ត្រឹមវគ្គ ៨ក្រុម ក្រោយពេលពួកគេបរាជ័យ ២-១ កាលពីជើងទី១។
ក្រុមលេងក្នុងលីគកំពូល Bundesliga របស់អាល្លឺម៉ង់មួយនេះ នឹងឡើងទៅប៉ះគូប្រជែង PSG ដែលជាជើងឯកលីគ Ligue 1 របស់បារាំងជាបន្តទៀតក្នុងវគ្គ ៤ក្រុម UCL ដែលជើងទី១ នឹងធ្វើឡើងនៅរាត្រីថ្ងៃទី៣០ ខែមេសាឈានចូលថ្ងៃទី០១ ខែឧសភា មុនពេលជើងទី២ ធ្វើនៅថ្ងៃទី០៧ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)៕