បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត ថោង ចន្ទរិទ្ធី នាយករងរដ្ឋបាល លោក ថ្លាង ទៀង នាយកទីចាត់ការហិរញ្ញវត្ថុ គណៈអភិបាលក្រុងសិរីសោភ័ណ សមាជិកក្រុមប្រឹក្សាក្រុងកងកម្លាំងទាំងបី លោកនាយក នាយករងរដ្ឋបាល ប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាលក្រុង លោកលោកស្រីចៅសង្កាត់និងក្រុមប្រឹក្សាសង្កាត់ទាំង ៤ បានចូលរួមសំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ និងអ្នកបើកបររថយន្តចំនួន៦៥គ្រឿង អ្នកបើកបរ៩០នាក់ វិលត្រលប់ទៅកាន់រាជធានីភ្នំពេញវិញ នៅចំណតរថយន្តថ្មីក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកន្លងមកបានដឹកជញ្ជូនប្រជាពលរដ្ឋមិនគិតថ្លៃមកកាន់ស្រុកកំណើតចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃទី១២ រហូតដល់ ១៧ មេសា ២០២៤ ។
នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានឧបត្ថម្ភ និងលើកទឹកចិត្តដល់អ្នកបើកបរចំនួន៩០នាក់ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល ក្រម៉ា ០១ ប្រជាការពារ ០២នាក់ ម្នាក់ ៥០,០០០រៀល សរុបថវិកាចំនួន ៩,១០០,០០០រៀល ក្រម៉ាចំនួន៩០ ផងដែរ៕