ខេត្តបាត់ដំបង ៖ ករណីបាញ់រះចូលក្នុងផ្ទះ ប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ចំនួន៦គ្រាប់ នៅចំណុចភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ខណដែលម្ចាស់ផ្ទះជាជនរងគ្រោះឈ្មោះ កែវ ឌាំង អាយុ៤០ឆ្នាំនោះ ឥទ្បូវនេះសមត្ថកិច្ច បានបំបែកសំណុំរឿងបានហើយ ដោយឃាត់ខ្លួន ជនសង្ស័យ ចំនួន៣នាក់។
តាមការសាកសួរពីសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពដោយ អាវុធខ្លីបាញ់ទៅលើ លំនៅដ្ឋានរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយមូលហេតុដែលឈានដល់ការ ធ្វើសកម្មភាពបែបនេះគឺដោយសារ តែរឿងគំនុំ។
ក្រោយសួរចម្លើយ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕