ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​យោធា​អះអាងថា សមរភូមិ​មុខរប​ស់អ៊ុយ​ក្រែ​ន​នឹង​ដួលរលំ​នៅ​រដូវក្តៅ​នេះ

យោងតាម​ការវិភាគរ​បស់ Politico បាន​រាយការណ៍​ថា សមរភូមិ​មុខ​ដែល​អ៊ុយ​ក្រែ​ន​បាន​កាន់កាប់​អស់​រយៈពេល​ជាច្រើន​ខែ​កន្លងមកនេះ នឹង​ដួលរលំ​នៅ​រដូវក្តៅ​នេះ​ដោយ​ចៀស​មិន​រួច​។​សារព័ត៌មាន Politico បាន​រាយការណ៍​បែបនេះ​ដោយបាន​ដកស្រង់​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​កង​យោធា​រុស្ស៊ី​។​

យោងតាម​សារព័ត៌មាន​ដដែល​បានបញ្ជាក់​បន្ថែមថា សមរភូមិ​ជួរមុខ​របស់​អ៊ុយ​ក្រែ​ន នឹង​ដួលរលំ​នៅ​រដូវក្តៅ​នេះ ដោយសារតែ​ការវាយលុក​របស់​រុស្ស៊ី ដែល​សន្ម​ត់​ថា កងកម្លាំង​រុស្ស៊ី មាន​ចំនួន​ច្រើនជាង និង​សម្ភារ​ទំនើប​ជាង​កងទ័ព​អ៊ុយ​ក្រែ​ន ខណដែល​អ៊ុយ​ក្រែ​ន​កំពុង​ប្រឈម​ខ្លាំង​ទាំង​សម្ភារ និង​ថវិកា​។​

ប្រភព​កាសែត​ដដែល​បាន​ឲ្យ​ដឹងថា ស្ថានការណ៍​នៅ​សមរភូមិ​បច្ចុប្បន្ននេះ​សម្រាប់​អ៊ុយ​ក្រែ​ន គឺមាន​សភាព​ស្មុគស្មាញ​ដោយសារតែ​ការខ្វះ​អាវុធ​របស់លោក​ខាងលិច រួមទាំង​ការ​ទ្រទ្រង់​ខាង​ហិរញ្ញវត្ថុ ដែល​កំពុង​ធ្វើ​ឲ្យ​ខូច​ដល់​អារម្មណ៍ ឬ​បាក់​ទឹកចិត្ត​ទាហាន​អ៊ុយ​ក្រែ​ន​។

តាម Politico បាន​ផ្សាយ​ថា មន្ត្រី​អ៊ុយ​ក្រែ​ន ទទួលយក​ជា​ឯកជន​ថា​ការបាត់បង់ ទឹកដី របស់​អ៊ុយ​ក្រែ​ន​កាន់តែច្រើន​គឺ​ជៀស​មិន​រួច​នៅ​រដូវក្តៅ​នេះ ហើយ​សំណួរ​គឺថា​តើ​ពួកគេ​នឹងមាន​សារៈសំខាន់​យ៉ាងណាដែរ​សម្រាប់​លោកខាងលិច​។

យោងតាម​ការវាយតម្លៃ​របស់​កាសែត​រុស្ស៊ី បាន​ផ្សាយ​ថា យោធា​អ៊ុយ​ក្រែ​ន​មកដល់ពេលនេះ​មិនដែល​ខិត​ទៅជិត​គោលដៅ​របស់ខ្លួន​ទេ នៅក្នុង​តំបន់​ប្រតិបត្តិការ​យោធា​ពិសេស​របស់​រុស្ស៊ី ខណពេលដែល​វា​នឹង​អាច​អះអាងថា អតីត​ប្រជាជាតិ ឬ​ទឹកដី​រុស្ស៊ី ដែល​កំពុង​គ្រប់គ្រង​ដោយ​អ៊ុយ​ក្រែ​ន បច្ចុប្បន្ននេះ នឹងត្រូវ​ប្រគល់​ទៅ​ឲ្យ​រុស្ស៊ី​វិញ​ដោយ​ចៀស​មិន​រួច​។

មុននេះ អគ្គមេបញ្ជាការ​អ៊ុយ​ក្រែ​ន លោក Alexander Syrsky បាន​សរសេរ​នៅលើ​បណ្តាញ Telegram របស់គាត់​ថា ស្ថានការណ៍​នៅ​ជួរមុខ កំពុងតែ​កើនឡើង​នូវ​បញ្ហា​ប្រឈម​ដ៏​មហា​គ្រោះថ្នាក់​។ ទន្ទឹម​នោះ​កាលពី​ថ្ងៃទី ១៦ ខែមេសា​ម្សិលមិញ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ្ល៉ា​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ចុះហត្ថលេខា​លើ​វិក័យប័ត្រ​ស្តីពី​ការពង្រឹង​ការ​ចល័ត​ទ័ព ដែល​នឹង​អនុញ្ញាត​ឱ្យមាន​ការចុះ​ប​ញ្ចី​ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់សែន​នាក់​បន្ថែមទៀត​សម្រាប់​បរិច្ចាក​កិច្ច​យោធា​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា