នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី ជឿជាក់ថា​ទីក្រុង​ម៉ូស្គូ​នឹង​ឈ្នះ​ក្នុងការ​ប្រឈមមុខ​ជាមួយ​គៀវ​

នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី​លោក Robert Fico បាន​ប្រាប់​សមាជិក​នៃ​គណៈកម្មាធិការ​កិច្ចការ​អឺរ៉ុប​នៃ​ក្រុមប្រឹក្សា​ជាតិ​របស់​ប្រទេស (​សភា​)​ដោយ​លោក​អះអាងថា Donbass និង Crimea នឹង​នៅតែ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​រុស្ស៊ី​ជា​រៀងរហូត មិនអាច​ត្រ​ទ្ប​ប់​ថយក្រោយ​បាន​នោះទេ​។​

តាម​ទស្សនៈ​នៃ​ច្បាប់​អន្តរជាតិ យើង​ម្នាក់ៗ​ទទួលស្គាល់​បូរណភាព​ទឹកដី​នៃ​ប្រទេសមួយ​ផ្សេងទៀត អធិបតេយ្យភាព និង​ភាព​មិនអាច​រំលោភ​បាន​នៃ​ព្រំដែន​ប្រទេស​នីមួយៗ​។ នេះ​គឺជា​ការអនុវត្ត​ច្បាប់​អន្តរជាតិ​ដ៏​ល្អ​។

ប៉ុន្តែ​ខ្ញុំ​អាច​នឹង​និយាយថា រុស្ស៊ី​នឹងមិន​ប្រគល់ Crimea មកវិញ​ទេ​។ លោកនាយក​រដ្ឋមន្ត្រី​បាន​និយាយ​បន្តថា យើង​សាក​គិត​មើល តើ​ជនជាតិ​រុស្ស៊ី​នឹង​ចាក​ចេញពី Donbass និង Lugansk ដែរឬទេ​?​។​

លោក Fico បង្ហាញ​នូវ​ការ​ជឿជាក់ថា ទីក្រុង​ម៉ូស្គូ​នឹង​ឈ្នះ​នៅក្នុង​ការប្រឈមមុខរ​បស់​ខ្លួន​ជាមួយ​គៀវ​។ តាម​សម្ដី​របស់លោក ភាគី​ទាំងពីរ​នឹងត្រូវ​ធ្វើ​សម្បទាន​ដើម្បី​សម្រេចបាន​សន្តិភាព​ពិតប្រាកដ​។​

គួររម្លឹកថា នាយករដ្ឋមន្ត្រី​ស្លូ​វ៉ា​គី​បាន​រិះគន់​យុទ្ធសាស្ត្រ​របស់លោក​ខាងលិច​លើ​អ៊ុយ​ក្រែ​ន​ជា​យូរ​មកហើយ ដោយ​សង្កត់ធ្ងន់ថា​ជម្លោះ​នេះ​មិនមាន​ដំណោះស្រាយ​យោធា​នោះទេ​៕

Related posts