ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។
ជាមួយគ្នានេះ យើងក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។
ខាងលើនេះជាការលើកទ្បើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងជំនួបជាមួយមន្ត្រីមន្ទីរ ដ.ន.ស.ស. ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤៕