យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក រាយការណ៍ថា បុរសម្នាក់បានដុតខ្លួនឯងស្លាប់ នៅខាងក្រៅតុលាការ Manhattan ដែលជាកន្លែងដំណើរការកាត់ក្តីអតីតប្រធានាធិបតីលោក Donald Trump ។
លោក Maxwell Azzarello អាយុ ៣៧ ឆ្នាំ បានចាក់សាំងដុតខ្លួនឯង អំឡុងពេលការជ្រើសរើសគណៈវិនិច្ឆ័យសម្រាប់ការកាត់ក្តីរបស់លោក Trump ត្រូវបិទបញ្ចប់។
លោក Azzarello ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ខណបច្ចុប្បន្នលោក ស្លាប់បាត់បង់ជីវិតហើយ ។
គួរបញ្ជាក់ថា ភ្លាមៗ លោក Trump ស្ថិតនៅក្នុងអគារដើម្បីចូលរួមការជ្រើសរើសគណៈវិនិច្ឆ័យ ប៉ុន្តែក្នុងអំឡុងពេលឧប្បត្តិហេតុនេះ លោក ក៏បានចាកចេញពីទីនោះផងដែរ។
ប៉ូលីសទីក្រុងញូវយ៉ក បានប្រកាស នៅព្រឹកថ្ងៃសៅរ៍នេះពីការស្លាប់របស់លោក Azzarello ដែលយោងតាមការបញ្ជាក់ពីបុគ្គលិកមន្ទីរពេទ្យ ៕