អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់ឲ្យដឹងថា ប្រទេសសមាជិកណាតូ មានទីប្រឹក្សាយោធាឈរជើងនៅស្ថានទូតរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យ លោក Stoltenberg ត្រូវបានសួរថាតើប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកគ្រោងនឹងបញ្ជូនបុគ្គលិកបន្ថែមដើម្បីជួយក្រុងគៀវ ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដែរឬទេ។ លោក បន្ថែមថា មិនមានផែនការបញ្ជូនយោធានៃសមាជិកណាតូបន្ថែមទៅអ៊ុយក្រែននោះទេ ជាពិសេសអាមេរិក ។
ការអត្ថាធិប្បាយនេះ បានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ៍ Pat Ryder បានឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងពិចារណាដាក់ពង្រាយទីប្រឹក្សាបន្ថែមទៀតទៅកាន់ស្ថានទូតរបស់ខ្លួនក្នុងទីក្រុងគៀវ។ យោងតាមប្រភពខាងលើ បុគ្គលិកយោធាអាចទទួលបានភារកិច្ចក្នុងការគ្រប់គ្រងភស្តុភារ និងជួយថែរក្សាប្រព័ន្ធសព្វាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក៕