ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ឆ្នាំ​២០២៤-២០២៨

​ខេត្តស្វាយរៀង​ ៖ ​ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ព្រឹក​ថ្ងៃទី​២២​ខែមេសា​ឆ្នាំ​២០២៤​នេះ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្តីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ឆ្នាំ​២០២៤-២០២៨​។ ពិធី​នេះ​ខាង​អាជ្ញាធរខេត្ត​មាន​លោក ម៉ែន កល្យាណ អភិបាលរង​ខេត្តស្វាយរៀង តំណាង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយ​រៀ​ងិ​និង​មន្ត្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា​ក្នុង​ខេត្ត​កងកម្លាំងប្រដាប់អាវុធ​គ្រប់ផ្នែក​ជាច្រើនរូប​ផងដែរ​។

​លោក​អភិបាលរង​ខេត្ត​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ក្រោម​ការចង្អុលបង្ហាញ​ផ្ទាល់​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​បាន​អនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​។

​លោក​បន្ថែមថា ស្ថានភាព​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុង​ខេត្តស្វាយរៀង មាន​លក្ខណៈ​ល្អប្រសើរ ក្នុងនោះ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​គ្រប់លំដាប់​ថ្នាក់​បានធ្វើកា​រ​ចុះបង្ក្រាប និង​បិទ​ទីតាំង​ល្បែង​ផ្សងសំណាង​ខុសច្បាប់​នៅតាម​មូលដ្ឋាន​ក្នុងភូមិ​សាស្ត្រ​ខេត្ត បាន​ទាំងស្រុង និង​ជាពិសេស​ជាងនេះទៅទៀត រដ្ឋបាលខេត្ត បាន​អនុវត្តតាម​បទបញ្ជា​លេខ​០១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការដាក់ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​នៅតាម​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ រដ្ឋបាលខេត្ត បាននិងកំពុង​អនុវត្ត​វិធានការ​ធ្វើការ​តេស្ត រក​សារធាតុ​ញៀន​ខុសច្បាប់ ចំពោះ​មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ជាប់កិច្ចសន្យា ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់រ​ដ្ឋ​បាល​ខេត្ត​។ ទន្ទឹម​នោះ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃ​ជាតិខ្មែរ​យើង​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​អំពើ​ហឹ​ង្សា ជាពិសេស​ប្រជាពលរដ្ឋ​ទទួលបាន​នូវ​ភាពសប្បាយ​រីក​ទៅតាម​ការរៀបចំ​សង្ក្រាន្ត​នីមួយៗ​នៅក្នុង​មូលដ្ឋាន​។

​ឯកឧត្តម ប៊ុន ហ៊ុន មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ គឺជា​ក្រសួង​ឆ្អឹងខ្នង​ដ៍​សំខាន់​មួយ​ដែលមាន​តួនាទី​ជា​សេនាធិការ​ជូន​រាជរដ្ឋាភិបាល ក្នុង​ការដឹង​នាំ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​គ្រប់​ថ្នាក់លើ​វិស័យ​នយោបាយ​រដ្ឋបាល និង​ការដឹកនាំ​គ្រប់គ្រង​នគរបាលជាតិ លើ​វិស័យ​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុ​វត្តិភាព​សង្គម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​នេះ រា​ជរា​ដ្ឋា​ភិ​បាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដោយ​ផ្តោតទៅលើ​វិស័យ​ជា​អាទិភាព​ចំនួន​៥ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា ដើ​ម្បើ​បន្ត​កសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា ឆ្នាំ​២០៣០ ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្អ​ស់ និង​ឆ្នាំ​២០៥០ ជា​ប្រទេស​មាន​ចំណូល​ខ្អ​ស់​។ ដូច្នេះ​ដើ​ម្យី​ធានា​ដល់​ការបំពេញ​តួនាទី ជា​សេនាធិការ​ជូន​រដ្ឋាភិបាល​នីតិកាល​ទី​៧ និង​ក្រោម​គំនិត​ផ្តួចផ្តើម និង​អនុសាសន៍​ដ៏​ខ្ពង់​ខ្អ​ស់រ​បស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ស្តីពី “​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​សុ​វត្តិភាព​សង្គម​”​។​

​សូម​ជម្រាបជូន​ដែរ​ថា ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងមហាផ្ទៃ សម្រាប់​រយៈពេល ៥​ឆ្នាំ ចាប់ពី ឆ្នាំ​២០២៤ ដែល​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៤​កន្លងមកនេះ ដោយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ គឺជា​មគ្គទេសក៍​សម្រាប់​តម្រង់ទិស​ដល់​ការរៀបចំ និង​អនុវត្ត​សកម្មភាព​អាទិភាព​នានា​របស់​ក្រសួង​ស្ថាប័ន និង​តួនាទី​អង្គភាព​ពាក់ព័ន្ធ​៕​គឹម​សេង​

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា