យោងតាមផេកផ្លូវការ របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណៈភាព ដោយរោគាពាធ។
លោករដ្ឋមន្ត្រីបានបង្ហោះនូវសារយ៉ាងដូច្នេះថា “ នៅរាត្រីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានទទួលមរណភាពដោយរោគាពាធនៅវេលាម៉ោង ១០:៣០នាទីយប់”។
លោកបន្តថា “ ក្នុងនាមថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មាន ខ្ញុំសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំនេះ និងសូមវិញ្ញាណក្ខន្ធបង ស ស៊ីណា បានទៅកាន់សុគតិភព និងឆាប់យោនចាប់កំណើតសាជាថ្មី”៕