ផ្លូវនាវាចរណ៍៖ តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៨០ គីឡូម៉ែត្រ។
ការចំណាយ៖ ១៧០០ លានដុល្លារ (គម្រោងវិនិយោគ BOT ដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿន)។
ទីតាំង៖ ចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។
ឆ្លងកាត់៖ ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
ចំនួនប្រជាជន៖ សរុប ១,៦លាននាក់ (រស់នៅអមសងខាងព្រែកជីក)។
ទំហំ៖ ទទឹងខាងលើ ១០០m ទទឹងខាងក្រោម ៨០m និងជម្រៅ ៥,៤m (បញ្ជាក់៖ ជម្រៅនាវា ៤,៧ m)។
ហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍ ០៣ កន្លែង ស្ពាន ១១ កន្លែង ផ្លូវអមសងខាងប្រវែង ២០៨ គីឡូម៉ែត្រ។
រយៈពេលសាងសង់៖ ០៤ ឆ្នាំ (ចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤)។
អត្ថប្រយោជន៍៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ ពាណិជ្ជកម្មនិង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែ រណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែ ស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញ ការរីកចម្រើនផ្នែកអចលនទ្រព្យ។
ប្រភព៖ Lor Krem