ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឯកឧត្តម​ បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន ចេញ​ញត្តិ​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការអនុវត្ត​គម្រោង​ជីក​ព្រែក​ហ្វូណន​-​តេ​ជោ​

​ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ ទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ និង​មន្ត្រីរាជការ​ទាំងអស់ សូម​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការអនុវត្ត​គម្រោង​ព្រែកជីក​ហ្វូណន​-​តេ​ជោ ដែលជា​ព្រែកជីក ប្រវត្តិសាស្ត្រ​លើក​ទី​១​នៅ​កម្ពុជា ដែលជា​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​ជា​ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បច្ចុប្បន្ន​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ស្នាដៃ និង​ជំរុញ​បន្ថែម​ក្នុងការ​អភិវឌ្ឍ​គម្រោង ព្រែកជីក​ហ្វូណន​-​តេ​ជោ ឲ្យ​សម្រេចបាន​នាពេល​អនាគត​។​

​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ ត​ភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេរ​ទៅកាន់​សមុទ្រ​កម្ពុជា ដោយ​ឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែលមាន​ប្រវែង​១៨០​គីឡូម៉ែត្រ​។ ព្រែកជីក​ហ្វូណន​តេ​ជោ និង​ផ្តល់​អត្ថប្រយោជន៍​ដ៏​មហាសាល​ដល់​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ដឹកជញ្ជូន ដូចជា កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន កាត់បន្ថយ​ពេលវេលា ចម្ងាយ ការខូចខាត​ផ្លូវថ្នល់ ការកកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​កាត់ បន្ថយ​នីតិវិធី​សម្រាប់​នាវា និង​បែបបទ​ក្នុងការ ឆ្លងកាត់​ទំនិញ​ពី​កម្ពុជា​ទៅ​សមុទ្រ ការបង្កើត​តំបន់​ពាណិជ្ជកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស ការអភិវឌ្ឍន៍​ផែ​រណប​ថ្មីៗ​ជាច្រើន ការពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹកជំនន់​ក្នុង​រដូវវស្សា ជួយ​បង្កើន​ផល​ត្រី​ទឹកសាប​នៅតាម​ព្រែក អចលនទ្រព្យ និង​ការវិនិយោគ​ផ្សេងៗ​។​ល​។ និយាយ​ជារួម គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​នេះ គឺ​សម្រាប់​បម្រើ​ផល ប្រយោជន៍​សេដ្ឋកិច្ចសង្គម​សុទ្ធសាធ​។​

​យើងខ្ញុំ​ទាំងអស់គ្នា សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក និង​ទេវតា​ថែរក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូមជួយ​ប្រសិទ្ធ​ពរជ័យ​បវរ សួស្តី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​ជាទីគោរព​ស្រឡាញ់ សូម​បាន​សមប្រកប​នូវ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា