ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា ឈ្នះ​មេដាយ​៧​គ្រឿង ពី​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ីអាគ្នេយ៍​នៅ​ថៃ​

​កីឡា​៖ ក្រុមកីឡា​កា​រ៉ា​តេ​ដូ​ជម្រើសជាតិ​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ចំនួន​៧​គ្រឿង​ពី​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៤ នៅ​ក្រុង​បាងកក ប្រទេស​ថៃ បន្ទាប់ពី​បញ្ចប់​ការប្រកួត កាលពី​ល្ងាច​ថ្ងៃ សុក្រ ទី​២៦ ខែមេសា ឆ្នាំ​២០២៤ ម្សិលមិញ​នេះ ។​

​មេដាយ​ទាំង ៧​គ្រឿង នោះ​រួមមាន មេដាយ​សំរឹទ្ធ​៥​គ្រឿង បាន​ពី​ការប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែ មេសា លើ​វិញ្ញាសារ​ក្រុម​កាតា​នារី មាន​កីឡាការិនី ថា​ត ឆេង​ហ័ង , អូន ស្រី​ដា , ពុទ្ធា ស្រី​ណុ​ច និង រឹទ្ធ គីម​លាង​។ វិញ្ញាសារ​ក្រុម​កាតា​បុរស​មាន​កីឡាករ ហូ ហេង , ថេ​ង គឹម​ឈា , ឆេង​ច័ន្ទដារ៉ា​រតនៈ និង តា​យ គីម​ឈ័​ង​។ វិញ្ញាសា​ប្រយុទ្ធ​បុរស មានដូចជា សូត ផានិត ប្រយុទ្ធ​-75Kg, ស្រៀ​ង វិ​រៈ ប្រយុទ្ធ​-84kg និង​ជ្រុ​ន វិ​រៈ​បុត្រ ប្រយុទ្ធ​-67kg​។​

​ចំណែក​នៅ​ថ្ងៃ​សុក្រ ទី​២៦ ខែមេសា ម្សិលមិញ​នេះ កម្ពុជា​ឈ្នះ​មេដាយប្រាក់​១​គ្រឿង លើក​វិញ្ញាសារ​ប្រយុទ្ធ​កីឡាករ ទេព ស្ទី​វ​យុទ្ធ​ថា​ណា ទម្ងន់ -55kg​។ និង​មេដាយសំរិទ្ធ​១​គ្រឿង​ទៀត​នៅលើ​វិញ្ញាសារ ប្រយុទ្ធ​បុរស​ជា​ក្រុម​ដែលមាន​កីឡាករ ស្រៀ​ង វីរៈ​, សូត ផានិត , លី គួ​យ​ហាវ , ជ្រុ​ន វិ​រៈ​បុត្រ , ដែក សុវណ្ណ​រត​នព , ងួន សុខ​ក្រៃលែង និង ឈាវ រក្សា​៕

Filed in: កីឡា

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា