សារព័ត៌មាន Correio Braziliense បានរាយការណ៍ថា ប៉ូលីសយោធានៃប្រទេសប្រេស៊ីល កំពុងចាប់ផ្តើមប្រតិបត្តិការមួយនៅស្ថានទូតរុស្ស៊ី ក្នុងទីក្រុង Brasilia ដោយសារតែមានការសង្ស័យមានការបង្កប់គ្រាប់បែក ដែលដំឡើងនៅក្នុងទីស្នាក់ការការទូតតែម្ដង។
យោងតាមរបាយការណ៍សារព័ត៌មានដដែល បន្ថែមថា កម្លាំងប៉ូលិសស្រុកសហព័ន្ធរបស់ប្រេស៊ីល បានចាប់ផ្ដើមប្រតិបត្តិការមួយ ដើម្បីស្វែងរកឧបករណ៍បំផ្ទុះ ដែលភាគច្រើននៅតំបន់ខាងក្រៅនៃអគារស្ថានទូតតែម្ដង។
ខណព័ត៌មានបន្ថែមនៅមិនទាន់ត្រូវ បានបញ្ជាក់ឲ្យលម្អិតនៅឡើយ នោះទេ៕