របាយការណ៍ បានពិនិត្យទៅលើការវាយប្រហាររបស់អ៊ីស្រាអែលចំនួន ៧ ដែលសម្លាប់ប្រជាជនប៉ាឡេស្ទីននៅតំបន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលខ្លួនចាត់ទុកជាតំបន់សុវត្ថិភាព។
កាលពីថ្ងៃទី ១៨ ខែធ្នូ កងកម្លាំងប្រដាប់អាវុធអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ដែលកំណត់គោលដៅលើទីក្រុង Tal Al Sultan, Al Zuhur និង Al Shaboura ។
ទន្ទឹមនោះ កងកម្លាំង IDF ក៏បានឲ្យដឹងថា ពួកគេបន្តចាត់ទុកតំបន់ដែលបានកំណត់ទាំងនេះជាតំបន់សុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ ការស៊ើបអង្កេតរកឃើញថាទីតាំងទាំងនោះត្រូវបានវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីប្រកាសជាតំបន់សុវត្ថិភាពមក ៕