ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្ដេច​តេ​ជោ ហ៊ុន សែន និង​កូនប្រុស​ទាំងបី អញ្ជើញ​ក្នុង​ពិធី​អាហារ​ពេលព្រឹក​ជាមួយ ព្រះមហាក្សត្រ​ប្រុយ​ណេ និង​ព្រះរាជបុត្រ​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ខែមេសា ឆ្នាំ​២០២៤​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​កូនប្រុស​ទាំងបី គឺ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អាហារ​ពេលព្រឹក ជាមួយ​ព្រះ​ចៅ​ស៊ុ​លត​ង់ ហា​ជី ហា​សិ​នណល់ ប៊ូល​ហ្កះ ព្រះមហាក្សត្រ នៃ​ប្រទេស​ប្រ៊ុយណេ ដា​រូ​សា​ឡឹម និង​ព្រះរាជបុត្រ អាប់​ឌុល ម៉ា​ទីន​។

​ព្រះរាជ​ពិធី​សោយ​ព្រះ​ក្រយា​ព្រឹក​របស់​ព្រះ​ចៅ​ស៊ុ​លត​ង់ និង​ព្រះរាជបុត្រ ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​កូនប្រុស​ទាំង​៣ ត្រូវបាន​ធ្វើឡើង​នៅ​សណ្ឋាគារ​រូស​វូត ក្នុង​អគារ​វឌ្ឍនៈ ដែលជា​សណ្ឋាគារ​ដ៏​ប្រណិត​កណ្តាល​រាជធានី​ភ្នំពេញ​។ ព្រះរាជ​ពិធី​សោយ​ព្រះ​ក្រយា​នោះ បាន​ប្រព្រឹត្តទៅ​ក្រោម​បរិ​យាស​រីករាយ និង​ស្និទ្ធស្នាល​បំផុត​ប្រៀបដូចជា​គ្រួសារ​តែមួយ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា