រកឃើញ​សព​ស្ត្រី​ជា​មន្ត្រីនគរបាល​ចរាច​រ​ណ៏​ម្នាក់ ដែល​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​សេកុង​ហើយ​

សព​ស្ត្រី​ជា​មន្ត្រីនគរបាល​ចរាច​រ​ណ៏​ម្នាក់ ក្រុង​ស្ទឹងត្រែង​១​រូប ត្រូវបាន​រកឃើញ​ហើយ​នៅវេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃទី​១៦ ឧសភា ឆ្នាំ​២០២៤​នេះ ក្រោយ​បាត់​ខ្លួន​មួយថ្ងៃ បន្ទាប់ពី​លោត​ពីលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេកុង ស្ថិតក្នុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​

ហេតុការណ៍​លោត​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​ខាងលើនេះ បានកើត​ទ្បើង កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២៤ ។

សព​ស្ត្រី​ដែលជា​មន្ត្រីនគរបាល​ច​រាចរ​ណ៏​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹងត្រែង​មានឈ្មោះ ហោ សុធា​រ៉ា អាយុ​៣២​ឆ្នាំ ហើយ​មូលហេតុ​នៃ​ការ​លោត​សម្លាប់ខ្លួន​នេះ នៅ​មិនទាន់​ដឹង​នៅ​ទ្បើ​យ​ទេ​៕

Related posts