កម្ពុជា​-​ចិន បើក​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៤ ក្រោម​ប្រធានបទ “​ប្រតិបត្តិ​ការប្រឆាំង​អំពើ​ភេរវកម្ម​រួម និង​ការសង្គ្រោះ​មនុស្សធម៌​” នៅ​ភ្នំ​ជុំ​សែន​រីករាយ

​ខេត្តកំពង់ឆ្នាំង ៖ កងយោធពល​ខេមរភូមិន្ទ កម្ពុជា និង​កងទ័ព​រំដោះប្រជាជន​ចិន បាន​បើក សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០២៤ ជា​ផ្លូវការ ហើយ ក្រោម​ប្រធានបទ “ ប្រតិបត្តិ​ការប្រឆាំង​អំពើ​ភេរវកម្ម​រួម និង​ការសង្គ្រោះ​មនុស្សធម៌​”​។ ពិធី​បើក​សមយុទ្ធ​នោះ​ស្ថិតក្រោម​វត្តមាន ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ កងយោធពល​ខេមរភូមិន្ទ និង​លោក​ឧ​ត្ត​មនា​វី​ទោ កៅ សី​វ​ឈី​ង នាយរង​សេនាធិការ​តំបន់​ភូមិភាគ​ខាងត្បូង នៃ​កងទ័ព​រំដោះប្រជាជន​ចិន និង​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​សមយុទ្ធ​ភាគី​ចិន ខណដែល​សមយុទ្ធ​នោះ​ធ្វើ​ទ្បើង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ ភ្នំ​ជុំ​សែន​រីករាយ នៅ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២៤​នេះ​៕

Related posts