ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​អាមេរិក​បង្ហាញ​ក្តីបារម្ភ​អំពី​ប្រតិបត្តិការ​ជើងគោក​ដែល​នឹង​កើតមាន​របស់​អ៊ីស្រាអែល​នៅ​លីបង់

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក កំពុងអំពាវនាវឱ្យអ៊ីស្រាអែល អនុវត្តការអត់ធ្មត់ នៅពេលដែលការវាយប្រហារ tit-for-tat រវាងកងកម្លាំងរបស់ប្រទេស និងក្រុមអ៊ិស្លាម Shia ដែលមានមូលដ្ឋាននៅលីបង់ Hezbollah កាន់តែកើនឡើង។ មន្ត្រីរូបនេះបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបាននិងកំពុងខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះនេះ។

នៅពេលសួរអំពីលទ្ធភាពនៃកងទ័ពអ៊ីស្រាអែលធ្វើប្រតិបត្តិការជើងគោកនៅលីបង់ មន្ត្រីរូបនេះបាននិយាយថា “វាមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នាក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះការរៀបចំរបស់អ៊ីស្រាអែលបែបនោះ”។ មន្ត្រីរូបនេះបានបន្តទៀតថា ទីក្រុងវ៉ាស៊ីនតោនមិនជឿថាការឈ្លានពានលើដីរបស់អ៊ីស្រាអែលនឹងជួយកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់ ឬទប់ស្កាត់អំពើហិង្សាមិនឱ្យកើនឡើងបន្ថែមទៀតនោះទេ។

មន្ត្រី​រូប​នេះ​បាន​លើកទ្បើង​ថា ស្ថានការណ៍​មាន​ការ​លំបាក និង​ស្មុគស្មាញ ប៉ុន្តែ​បាន​កត់​សម្គាល់​ថា សហរដ្ឋ​អាមេរិក​នឹងមាន​គំនិត ជាក់ស្តែងដើម្បីបន្ធូរបន្ថយកម្តៅ”។ មន្ត្រីរូបនេះក៏បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងពិភាក្សាបញ្ហានេះជាមួយរដ្ឋមន្ត្រីការបរទេស និងគណៈប្រតិភូមកពីប្រទេសផ្សេងៗដែលកំពុងចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា