អតីតតារាឆ្នើមរបស់ Man United កីឡាករ Raphael Varane បានកំពុងពិចារណាលើការចូលនិវត្តន៍ដ៏តក់ស្លុត បន្ទាប់ពីរងរបួសជង្គង់ធ្ងន់ធ្ងរក្នុងការបង្ហាញខ្លួនដំបូងឲ្យក្រុម Como កាលពីខែមុន។
ម្ចាស់ជើងឯក World Cup បានចូលរួមជាមួយក្រុមអ៊ីតាលីដែលទើបនឹងឡើងមកលីគកំពូលថ្មីក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Manchester United បានផុតកំណត់នៅរដូវក្តៅនេះ។
កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានបង្ហាញខ្លួន ៩៥ ប្រកួតឱ្យ Man Utd មុនពេលប្រកាសការសម្រេចចិត្តចាកចេញពីក្លិបនៅក្នុងខែឧសភាឆ្នាំនេះ។ Varane បានបង្ហាញខ្លួនជាក្រុម Como ជាលើកដំបូងក្នុងការប្រកួត Coppa Italia របស់ពួកគេជាមួយនឹង Sampdoria កាលពីខែមុន ហើយត្រូវបានបង្ខំឱ្យចាកចេញបន្ទាប់ពីលេងត្រឹមតែ ២០ នាទីដោយសារតែរបួស។ ក្រោយមកវាត្រូវបានគេបង្ហាញថាខ្សែការពារកណ្តាលបានរងរបួសជង្គង់ ខណៈដែលគាត់ត្រូវបានគេរំពឹងថានឹងត្រូវអវត្តមានមួយរយៈពេលបន្ថែម។
យោងតាមកាសែត La Parisien បានឲ្យដឹងថាឥឡូវនេះ Varane កំពុងពិចារណាចូលនិវត្តន៍មុនអាយុនៅអាយុ ៣១ ឆ្នាំ។ កាសែតដដែលបានបន្តថា ម្ចាស់ជើងឯក World Cup រូបនេះអាចប្រកាសការសម្រេចចិត្តរបស់គាត់ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានចំណាយពេលអស់រយៈពេល ១៤ ឆ្នាំក្នុងអាជីពនេះ៕