ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខណស្ថានការណ៍គ្រាប់ហោះពេញមេឃ៖ លីបង់ ថា មានតែអាមេរិកទេ ទើបអាចនិយាយអ៊ីស្រាអែលបាន

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុង Beirut ក្នុងប្រទេសលីបង់ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុម​ហេ​ស​បូឡាម្នាក់ រួមទាំងបក្សពួក កាលពីថ្ងៃអង្គារ ដែលនាំឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ក្រុមនេះ។

 ការរវាយប្រហារដោយគ្រាប់រ៉ុក្កែតឆ្លងព្រំដែនដោយភាគីទាំង ២ បានបង្កើនការភ័យខ្លាចនៃសង្គ្រាមពេញលេញនៅមជ្ឈិមបូព៌ា ខណទាំងអ៊ីស្រាអែល និងក្រុមហេសបូឡា កំពុងបាញ់តបតទៅវិញទៅមកយ៉ាងខ្លាំង។

ការ​វាយលុក​ថ្មី​ប្រឆាំង​នឹង​ក្រុមហេសបូឡា បាន​បង្ក​ការ​ភ័យ​ខ្លាច​ថា ការ​កើនឡើង​នេះ​អាច​ធ្វើ​ឱ្យ​មជ្ឈិមបូព៌ា​មាន​អស្ថិរភាពកាន់តែយ៉ាប់យ៉ឺន។

ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បានរិះគន់សុន្ទរកថារបស់លោក Biden ថា មិនរឹងមាំ មិនគោរពសន្យា ហើយថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ដែលពិតជាអាចធ្វើឱ្យមានការផ្លាស់ប្តូរនៅមជ្ឈិមបូព៌ា ជាពិសេសស្លានភាពដែលកំពុងក្ដៅគគុកនៅប្រទេសលីបង់នេះ ។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការកើនឡើងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងរវាងក្រុមហេសបូឡា និងយោធាអ៊ីស្រាអែល ខណនាំឲ្យប្រជាជនមួយចំនួនត្រូវបង្ខំចិត្តចាកចេញពីលំនៅដ្ឋាន ៕

 

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា