អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងជួបពិភាក្សាអំពីលទ្ធភាពនៃការវាយប្រហារដោយអាវុធរបស់លោកខាងលិច ជ្រៅនៅក្នុងប្រទេសរុស្ស៊ី ជាមួយសមភាគីអ៊ុយក្រែនលោក Vladimir Zelensky នៅសេតវិមាន នាថ្ងៃទី ២៦ ខែកញ្ញា ។
យោងតាមលោក Kirby បានបន្ថែមថា លោកប្រធានាធិបតីថា មិនផ្លាស់ប្ដូរគោលនយោបាយរបស់អាមេរិក ចំពោះអ៊ុយក្រែន ពាក់ព័ន្ធនឹងការប៉ុនប៉ង់ប្រើអាវុធរយៈចម្ងាយឆ្ងាយវាយប្រហារជ្រៅលើរុស្ស៊ីទេ ។
ទន្ទឹមនោះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អ្នកយកព័ត៌មានថា អ៊ុយក្រែន មិនអាចធ្វើការវាយប្រហារនៅក្នុងទឹកដីរុស្ស៊ី ដោយគ្មានជំនួយពីលោកខាងលិចទេ ព្រោះវាត្រូវការព័ត៌មានសម្ងាត់ពីផ្កាយរណប និងទិន្នន័យបញ្ចូលការហោះហើរដើម្បីធ្វើដូច្នេះ។
យោងតាមលោកប្រធានាធិបតី ការជជែកដេញដោលគ្នានាពេលបច្ចុប្បន្នក្នុងចំណោមបណ្តាប្រទេសណាតូមិនមែនគ្រាន់តែអំពីសក្តានុពលរបស់ក្រុងគៀវ នៃការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏កំពុងធ្វើការសម្រេចចិត្តជាសំខាន់ថាតើត្រូវចូលរួមដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែនដែរឬទេ។
លោក ពូទីន បានបន្ថែមថា ទីក្រុងម៉ូស្គូ នឹងឆ្លើយតបទៅនឹងការគំរាមកំហែងទាំងអស់ដែលនឹងកើតឡើងសម្រាប់ប្រទេសរុស្ស៊ី ៕