ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Xi Jinping  ៖ សមិទ្ធផលបច្ចេកវិទ្យាអវកាសចិននឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់មនុស្សជាតិ

លោក Xi Jinping  មេដឹកនាំកំពូលចិនបានថ្លែងនៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៣ ខែកញ្ញាថា  គម្រោងរុករកភពព្រះចន្ទរបស់ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ដែលទទួលផលប្រយោជន៍គ្នាដោយស្មើភាព  ប្រើប្រាស់ដោយសន្តិភាព និងសហប្រតិបត្តិការឈ្នះ-ឈ្នះ  នឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរបៀបខុសគ្នាឱ្យកាន់តែស៊ីជម្រៅ បានចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ជាមួយបណ្តាប្រទេស បានសម្របសម្រួលការធ្វើអភិបាលកិច្ចនៅអវកាស ដែលបានជួយឱ្យសមិទ្ធផលបច្ចេកវិទ្យាអវកាសផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់មនុស្សជាតិ។

ថ្ងៃដដែល  នៅទីក្រុងប៉េកាំង  លោក Xi Jinping បានជួបសំណេះសំណាលជាមួយតំណាងនៃបុគ្គលិកការងារដែលចូលរួមការងារសិក្សាស្រាវជ្រាវនិងការងារពិសោធន៍នៃបេសកកម្មហោះហើររបស់យានអវកាស Chang`E-6 នៃគម្រោងរុករកភពព្រះចន្ទ ព្រមទាំងអញ្ជើញទស្សនាពិព័រណ៍សំណាកនៃភពព្រះចន្ទនិងសមិទ្ធផលនៃគម្រោងរុករកភពព្រះចន្ទ។

គម្រោងរុករកភពព្រះចន្ទជាភារកិច្ចស្ទង់រុករកភពព្រះចន្ទកម្រិតវិទ្យាសាស្ត្រខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអវកាសរបស់ប្រទេសចិន។ កាលពីខែមិថុនាឆ្នាំ២០២៤  យានអវកាស  Chang`E-6បានត្រឡប់មកភពផែនដីវិញក្រោយបានជីកយកសំណាកដីពីផ្ទៃប៉ែកម្ខាងទៀតនៃភពព្រះចន្ទដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ  ដែលសម្រេចបាននូវបច្ចេកទេសគន្លឹះជាច្រើនផ្នែក បានចាក់គ្រឹះយ៉ាងរឹងមាំដល់ការរុករកភពព្រះចន្ទនិងភពផ្សេងៗនៅពេលអនាគត។

លោក Xi Jinping បានលើកឡើងថា រយៈពេល២០ឆ្នាំកន្លងទៅ គម្រោងរុករកភពព្រះចន្ទទទួលបានសមិទ្ធផលច្រើនសន្ធឹកក្នុងវិស័យច្រើនដូចជាការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ ការអនុវត្តវិស្វកម្ម ការប្រែប្រួលលទ្ធផលស្រាវជ្រាវ ទៅជាផលិតកម្មកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម  ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះការអភិវឌ្ឍបុព្វហេតុអវកាសចិននិងការរុករកលំហអវកាសរបស់មនុស្សជាតិ។

លោក Xi Jinping បានគូសបញ្ជាក់ថា ដែនអវកាសជាលំហរួមរបស់មនុស្សជាតិ ការរុករកលំហអវកាសជាបុព្វហេតុរួមរបស់មនុស្សជាតិ។គម្រោងរុករកភពព្រះចន្ទរបស់ប្រទេសចិនប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ទទួលផលប្រយោជន៍គ្នាដោយស្មើភាព  ប្រើប្រាស់ដោយសន្តិភាព និងសហប្រតិបត្តិការឈ្នះ-ឈ្នះ  សមិទ្ធផលនៃគម្រោងរុករកភពព្រះចន្ទ ជាបណ្តុំនៃតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្តរបស់អវកាសយានិកច្រើនជំនាន់របស់ប្រទេសចិន បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិនលើវិស័យសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយឯករាជ្យម្ចាស់ការក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ និងបានបង្ហាញពីឆន្ទៈ និងចរិតដ៏មោះមុតរបស់ប្រជាជនចិន។ លោកបានបន្តថា  ប្រទេសចិននឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរបៀបខុសគ្នាឱ្យកាន់តែស៊ីជម្រៅ បន្តចែករំលែកសមិទ្ធផលអភិវឌ្ឍន៍ជាមួយបណ្តាប្រទេស ជំរុញឱ្យការគ្រប់គ្រងដែនអវកាសកាន់តែល្អប្រសើរ   ដើម្បីឱ្យសមិទ្ធផលបច្ចេកវិទ្យាអវកាសផ្តល់ផលប្រយោជន៍កាន់តែច្រើនសម្រាប់មនុស្សជាតិ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា