ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក ពូទីន បញ្ជាឲ្យកែសម្រួលគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ីជាបន្ទាន់

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចេញបញ្ជាឲ្យមានការផ្លាស់ប្តូរគោលលទ្ធិនុយក្លែអ៊ែរដែលបានគ្រោងទុករួចហើយនោះជាបន្ទាន់ ខណដែលគោលលទ្ធិនោះត្រូវបានសរសេរត្រៀមរួចរាល់ ហើយនឹងត្រូវណែនាំលម្អិតនៅក្នុងគោលលទ្ធិនុយក្លេអ៊ែររបស់​រុស្ស៊ី។ ឯកសារដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាគោលការណ៍ជាមូលដ្ឋាននៃគោលនយោបាយរដ្ឋស្តីពីការទប់ស្កាត់នុយក្លេអ៊ែរ បានដាក់បញ្ចូលនូវមូលដ្ឋានគ្រឹះសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយកំណត់ការឆ្លើយតបនុយក្លេអ៊ែរជាវិធានការខ្លាំងដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសរុស្សី។

 ទោះជាយ៉ាងណាក៏ដោយ ការវិវឌ្ឍន៍ភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ និងការគំរាមកំហែង និងហានិភ័យផ្នែកយោធាដែលកំពុងកើតមាន ទាមទារឱ្យមានការត្រួតពិនិត្យឯកសារឡើងវិញ។

ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីស្តីពីបញ្ហាការទប់ស្កាត់នុយក្លេអ៊ែរ លោកពូទីនបានគូសបញ្ជាក់អំពីប៉ារ៉ាម៉ែត្រមូលដ្ឋាននៃឯកសារដែលត្រូវបានធ្វើបច្ចុប្បន្នភាព។ យ៉ាងណាក៏កំណែ​ថ្មីនៃគោលនយោបាយនុយក្លេអ៊ែរ​ត្រូវ​បាន​ព្រាង​រួច​ហើយ ប៉ុន្តែ​ប្រធានាធិបតី​មិន​ទាន់​អនុម័ត​វា​នៅ​ឡើយ​ទេ។

ឯកសារដែលបានកែសម្រួលមានបញ្ជីឈ្មោះទូលំទូលាយនៃបណ្តាប្រទេស និងសម្ព័ន្ធមិត្តយោធា ដែលជាកម្មវត្ថុនៃការប្រើអាវុធរនុយក្លេអ៊ែរបើចាំបាច់។ ទន្ទឹមនោះក៏មានឈ្មោះប្រទេសបន្ថែមទៀតនៅក្នុងបញ្ជីនៃការគំរាមកំហែងផ្នែកយោធា ដែលទាមទារឱ្យមានការទប់ស្កាត់នុយក្លេអ៊ែរ។  ការឈ្លានពានប្រឆាំងនឹងរុស្ស៊ីដោយប្រទេសដែលមិនមាននុយក្លេអ៊ែរ ប៉ុន្តែដោយមានការចូលរួម ឬការគាំទ្រពីប្រទេសនុយក្លេអ៊ែរ ក៏ត្រូវបានគេស្នើឱ្យចាត់ទុកថាជាការវាយប្រហាររួមគ្នារបស់ពួកគេលើប្រទេសរុស្ស៊ីផងដែរ។

តាមព័ត៌មានដែលអាចជឿទុកចិត្តបាននៃគោលលទ្ធិនុយក្លេអ៊ែរថ្មីនោះ គឺក៏មានចែងអំពីការហោះឡើងទ្រង់ទ្រាយធំនៃយន្តហោះយុទ្ធសាស្ត្រ ឬយុទ្ធសាស្ត្រឆ្ពោះហោះឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ឬការបាញ់បង្ហោះកាំជ្រួច យន្តហោះគ្មានមនុស្សបើក អាវុធលឿនជាងសំឡេងទៅកាន់ទឹកដីរុស្ស៊ីក៏អាចរាប់ចូល ឬក៏ត្រូវបានបកស្រាយថាជាហេតុផលគ្រប់គ្រាន់សម្រាប់ការឆ្លើយតបនុយក្លេអ៊ែរដោយទីក្រុងម៉ូស្គូផងដែរ។ ជាមួយនោះការគំរាមកំហែងទ្រង់ទ្រាយធំ ឬក៏សំខាន់ចំពោះអធិបតេយ្យភាពរបស់រុស្ស៊ីជាមួយនឹងអាវុធធម្មតានឹងគ្រប់គ្រាន់ផងដែរសម្រាប់ការឆ្លើយតបនុយក្លេអ៊ែរ។ យ៉ាងណាក៏ដោយរុស្ស៊ីនៅតែរក្សាអាកប្បកិរិយាទទួលខុសត្រូវចំពោះបញ្ហាអាវុធនុយក្លេអ៊ែរ និងស្វែងរកការទប់ស្កាត់ការរីកសាយភាយរបស់ពួកគេនៅទូទាំងពិភពលោក។

សូមជម្រាបថា ឧបទ្វីបនុយក្លេអ៊ែរនៅតែជាការការពារដ៏សំខាន់សម្រាប់សន្តិសុខរបស់រុស្ស៊ី និងជាឧបករណ៍សម្រាប់រក្សាតុល្យភាពពិភពលោក។ ចំពោះការបោះគោលលទ្ធិនុយក្លេអ៊ែរបច្ចុប្បន្នត្រូវបានអនុម័តនៅក្នុងខែមិថុនាឆ្នាំ ២០២០ ដោយជំនួសឯកសារស្រដៀងគ្នាពីមុនដែលនៅតែមានសុពលភាពប្រហែលមួយទសវត្សរ៍។ គោលលទ្ធិនេះកំពុងត្រូវបានកែសម្រួលដោយឈរលើមូលដ្ឋាននៃការងារវិភាគ ដែលធ្វើឡើងដោយអ្នកឯកទេសមកពីក្រសួងការពារជាតិ ក្រសួងការបរទេស ក្រុមប្រឹក្សាសន្តិសុខ និងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតកាលពីឆ្នាំមុន។

ការកែសម្រួលទាំងអស់ត្រូវបានគណនា ក្រិតតាមខ្នាត និងសមាមាត្រទៅនឹងការគំរាមកំហែង និងបញ្ហាប្រឈមផ្នែកយោធានាពេលបច្ចុប្បន្ន ដែលរុស្ស៊ីត្រូវប្រឈមមុខ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា