កីឡា ៖ Liverpool ត្រូវបានគេរាយការណ៍ថាបានកំណត់យកតារាប្រយុទ្ធប្រេស៊ីលម្នាក់របស់ Real Madrid ជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ Mohamed Salah ចំពេលមានការកើនឡើងភាពមិនច្បាស់លាស់អំពីអនាគតរបស់កីឡាករអេហ្ស៊ីបរូបនេះ។
វាមិនមែនជារឿងអាថ៌កំបាំងទេដែលអតីតកីឡាករ Chelsea និង Roma ផុតកុងត្រានៅរដូវក្ដៅឆ្នាំ ២០២៥ ហើយ Salah ក៏បាននិយាយថាកិច្ចសន្យារបស់គេជាមួយ Liverpool នឹងផុតនៅឆ្នាំក្រោយ បន្ទាប់ពីក្រុមហង្សក្រហមឈ្នះ ៣-០ លើក្រុម Manchester United កាលពីប៉ុន្មានសប្តាហ៍មុន។
Salah បានសារភាពថា គេគាត់កំពុងផ្ដោតអារម្មណ៍សម្រាប់រដូវកាល 2024-25 ដែលជាវេលាពេលចុងក្រោយរបស់គេពាក់អាវ Liverpool ។ កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានបញ្ជាក់ថា គ្មានការពិភាក្សាណាមួយបានកើតឡើងលើការបន្តកុងត្រាថ្មីនោះទេ ដែលនាំឱ្យអ្នកខ្លះជឿថា ការលើកឡើងរបស់គេគឺចង់ឲ្យក្រុមប្រឹក្សាភិបាល Liverpool ដើម្បីបើកការពិភាក្សាកុងត្រាថ្មី។
ទោះជាយ៉ាងណាក៏ដោយ អ្វីៗហាក់មិនមែនជារឿងសំខាន់រវាង Salah និង Liverpool នោះទេ ហើយរូបគេអាចចូលរួមកិច្ចពិភាក្សាជាមួយក្លឹបបរទេសក្នុងខែមករា ប្រសិនបើមិនមានការចចារកុងត្រាថ្មីនៅក្នុងប៉ុន្មានខែខាងមុខនេះទេ។
ជុំវិញរឿងនេះថ្នាក់ដឹកនាំក្រុមហង្សក្រហមហាក់ដូចបានរៀបចំសម្រាប់លទ្ធភាពនៃការចាកចេញរបស់កីឡាករអេហ្ស៊ីបហើយ ខណៈសារព័ត៌មាន Fichajes បានអះអាងថា Liverpool បានកំណត់យកខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Rodrygo ជាបុរសដែលអាចបំពេញកន្លែងរបស់ Salah ចាប់ពីឆ្នាំ ២០២៥ តទៅ។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានលេចធ្លោរក្រោមការដឹកនាំរបស់លោក Carlo Ancelotti ក្នុងរយៈពេលប៉ុន្មានរដូវកាលកន្លងមកនេះ ហើយថែមទាំងរីករាយនឹងការចាប់ផ្តើមយ៉ាងល្អនៅរដូវកាល 2024-25 ដោយស៊ុតបញ្ចូលទីបាន ៣ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ២លើក ក្នុងការប្រកួតចំនួន៩ប្រកួតនៅរដូវកាលនេះផងដែរ។
យ៉ាងណាមិញអនាគតដ៏វែងឆ្ងាយរបស់ Rodrygo ត្រូវបានគេចោទសួរអស់រយៈពេលពីរបីខែមកនេះ ហើយមានពាក្យចចាមអារ៉ាមជាច្រើននៅរដូវក្តៅដែលថាការមកដល់របស់ Kylian Mbappe និង Endrick ៕