ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បាត់ខ្លួនបុរសម្នាក់ដែលជាប់ពាក់ព័ន្ធការបំផ្ទុះឧបករណ៍ទាក់ទង ខណអាជ្ញាធរន័រវេស ជូនដំណឹងជាអន្តរជាតិឲ្យជួយតាមរក

ប៉ូលិស បានចេញដីកាជាអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ តាមរកបុរសជនជាតិន័រវេសម្នាក់ជាប់ពាក់ព័ន្ធនឹងការបំផ្ទុះឧបករណ៍ទំនាក់ទំនងដែលប្រើដោយក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡា ដែលត្រូវគេរាយការណ៍ថាបាត់ខ្លួនពីប្រទេស ។

 សេវាស៊ើបអង្កេតឧក្រិដ្ឋកម្មជាតិ (Kripos) របស់ប្រទេសន័រវេស បានបញ្ជាក់ប្រាប់ថា ខ្លួនផ្ញើសេចក្តីជូនដំណឹងអន្តរជាតិមួយ  ដោយមិនកំណត់អត្តសញ្ញាណបុរសនោះទេ។

ប៉ូលិសក្រុងអូស្លូ កាលពីសប្តាហ៍មុន ក៏បានបើកការស៊ើបអង្កេតស្វែងរកបុរសជនជាតិន័រវេសម្នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការបំផ្ទុះនេះផងដែរ។

គួរបញ្ជាក់ថា ឧបករណ៍ផេក និង វ៉កគី តេលគី រាប់រយនាក់បានបំផ្ទុះនៅទូទាំងប្រទេសលីបង់កាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩ នាក់ និងរបួសជិត ៣ ពាន់ នាក់នៅក្នុងការវាយប្រហារមួយដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើអ៊ីស្រាអែល ដែលបដិសេធមិនធ្វើអត្ថាធិប្បាយ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា