ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky នឹងត្រឡប់ទៅប្រទេសវិញ បន្ទាប់ពីជំនួបជាមួយលោម Biden ខណលទ្ធផលគឺមិនដូចការរំពឹងទុកនោះទេ ។ នេះបើយោងតាមកាសែត The Times បានរាយការណ៍ ។
កាសែតដដែល បានចង្អុលបង្ហាញថា ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris មេដឹកនាំអ៊ុយក្រែន ស្នើសុំឱ្យលុបចោលការរឹតបន្តឹងលើការវាយប្រហារដោយអាវុធ Storm Shadow និងកាំជ្រួចរបស់អាមេរិក ATACMS ចូលទឹកដីរុស្ស៊ី។
ទោះជាយ៉ាងនេះក្តី មិនមានការផ្លាស់ប្តូរសម្រាប់ជំហររបស់ទីក្រុងវ៉ាស៊ីនតោន លើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយត្រូវបានប្រកាសនោះទេ ។
គួរបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនបានជួបជាមួយលោក Biden និងលោកស្រី Harris នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៦ ខែកញ្ញា ៕