ក្រសួងការពារជាតិស៊ីរី បានរាយការណ៍ថា ទាហានខ្លួន ៥ នាក់ស្លាប់ នៅព្រំដែនជាមួយប្រទេសលីបង់ បន្ទាប់ពីការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល ។
ក្រសួងដដែល បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយនៅលើ Facebook ថា នៅម៉ោង ១ និង ២៥ នាទីព្រឹក (ម៉ោងក្នុងស្រុក) សត្រូវអ៊ីស្រាអែល ធ្វើការឈ្លានពានតាមអាកាសពីលើតំបន់ Golan Heights នៅព្រំដែនស៊ីរី និង Kfeir របស់លីបង់។
យោងតាមសេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា ទាហានស៊ីរី ៥ នាក់ស្លាប់នៅក្នុងការវាយប្រហារ និងជាច្រើននាក់ទៀតរងរបួស ៕