ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Yi អញ្ជើញចូលរួមសកម្មភាពប្រកាសពីប្រធានបទប្រតិបត្តិការរបស់ចិន៖”គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគាំទ្រសកលខាងត្បូង”

ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់  លោក Wang Yiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញចូលរួមសកម្មភាពប្រកាសពីប្រធានបទប្រតិបត្តិការរបស់ចិន៖​”​គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគាំទ្រសកលខាងត្បូង”នៅទីស្នាក់ការទូទៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

លោកWang Yiបានថ្លែងថា  ការធ្វើទំនើបកម្មរបស់ពិភពលោកមិនអាចបោះបង់ចោលប្រទេសណាមួយទេ  ការគាំទ្រការអភិវឌ្ឍនិងការស្តារឡើងវិញនៃបណ្តាប្រទេសសកលខាងត្បូងគឺជាទិសដៅជាអាទិភាពនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ ប្រទេសចិនកំពុងអនុលោមតាមផែនការគោលនៃកិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០  ដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយ និងពង្រីកការបើកចំហដោយកម្រិតខ្ពស់ចំពោះបរទេស ដើម្បីនាំមកនូវឱកាសថ្មីនិងកម្លាំងចលករថ្មីសម្រាប់”សកលខាងត្បូង”និងការធ្វើទំនើបកម្មរបស់ពិភពលោក។ចិនរីករាយរួមជាមួយភាគីនានាដើម្បីធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល   ពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ដើម្បីឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មផ្តល់ផលប្រយោជន៍ដល់ប្រទេសនីមួយៗនិងប្រជាជនគ្រប់រូប៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា