ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋបាលស្រុកលើកតម្កល់ចម្លាក់និមិត្តរូប( LOGO)ស្រុកព្រះនេត្រព្រះ នៅសួនស្រះជប់មុខសាលាស្រុក

បន្ទាយមានជ័យ ៖ថ្នាក់ដឹកនាំនិងមន្ត្រីនៃរដ្ឋបាលស្រុកព្រះនេត្រព្រះបាននាំយកនូវចម្លាក់រូបសំណាកជាងនិងតោដែលជានិមិត្តរូប( LOGO)ស្រុកព្រះនេត្រព្រះ មកតម្កល់នៅសួនស្រះជប់មុខសាលាស្រុកផ្លូវជាតិលេខ៦ នាភូមិចក្រីឃុំជប់វារីស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២៤ ។

អញ្ជើញដឹកនាំពិធីដោយលោកឃូ ពៅ អភិបាលនៃគណ:អភិបាលស្រុក,លោកលោកកែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សា លោកអភិបាលរងនិងមន្ត្រី យុវជនស្រុកព្រះនេត្រព្រះ ។

បើតាមលោកឃូ ពៅ   រូបនិមិត្តរូបស្រុកព្រះនេត្រព្រះនេះត្រូវណែនាំអោយឆ្លាក់ពីថ្មខ្សាច់ព៌ណក្រហមដោយជាងចម្លាក់ឈ្មោះញ៉ែម កេន នៅភូមិភ្នំជញ្ជាំងឃុំជប់វារី ដែលមានទំហំរូបជាងនិងតោ : រូបកម្ពស់១,៧ម   បល្ល័ង្គកម្ពស់០,៤ ម បណ្តោយ១,៤ម ទទឹង០,៨ម ។

ការលើកមកតម្កល់លើខឿននាថ្ងៃនក្ខត្តឬក្សនេះ គ្រាន់ជាបណ្តោះអាសន្នសិន ។ ឯពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវការនឹងធ្វើនៅថ្ងៃល្អណាមួយយក្រោយបុណ្យភ្ជុំបិណ្ឌ ។

ទោះជាយ៉ាងណានាពេលនេះ  ថ្នាក់ដឹកនាំស្រុក បានអុជទៀន ធូបសុំម្ចាស់ទឹកម្ចាស់ដី វត្ថុសក្តិសិទ្ធ អ្នកតាចាស់ស្រុក អ្នកមានបារមីក្នុងលោកធាតុ គុណព្រះរតនត្រ័យនិងអ្នករក្សារូបសំណាកនិមិត្តរូបស្រុកព្រះនេត្រព្រះនេះ ជួយប្រោសប្រទានពរជ័យអោយព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ក៏ដូចក្នុងខេត្តនិងប្រទេសបានសេចក្តីសុខចម្រើនជោគជ័យ សម្បូរសប្បាយក្រោមម្លប់សន្តិភាពនិងការអភិវឌ្ឍន៍។

នេះជានិមិត្តផ្លូវការរបស់ស្រុកនេះត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ហើយមានប្រវត្តិនិងអត្ថន័យដ៏ជ្រាលជ្រៅដោយជាក់ស្តែងព្រះនេត្រព្រះ មានសហគមន៍ជីករ៉ែថ្មនិងចម្លាក់ថ្មដ៏ធំបំផុតនិងតែមួយគត់ក្នុងខេត្តបន្ទាយមានជ័យនៅភូមិភ្នំជញ្ជាំងឃុំជប់វារី ដែលស្ថិតត្រង់ប្រជុំជនស្រុកព្រះនេត្រព្រះ។

ម្យ៉ាងទៀត ប្រជុំជនស្រុកនេះ ក៏មានមរតកធម្មជាតិមានតែមួយគត់ក្នុងខេត្តដែរគឺទឹកជប់ជាទឹកហូរចេញពីក្នុងដី ដែលបច្ចុប្បន្នមានស្រះទឹកថ្លាយង់ដ៏ធំមួយនៅមុខសាលាស្រុក។

សូមបញ្ជាក់ថា៖រដ្ឋបាលស្រុកបានចំណាយថវិកាលើការឆ្លាក់រូបនេះ ក្នុងនោះលោកញ៉ែម កេន ជាងចម្លាក់ក៏បានជួយផងដែរនិងថែមទាំងជួយបង្កាន់ដៃថ្មលើខឿនបេតុង។

គួររំលឹកដែរថា កាលពីឆ្នាំ១៩៩៦ នៅត្រង់អតីតរង្វង់មូលជប់(ផ្លូវជាតិលេខ៦ ប្រសព្វនឹងផ្លូវខេត្តជប់-ពន្លៃ,ផ្លូវខេត្តលេ​ខ១៥៦បេ)​ ធ្លាប់មានរូបចម្លាក់”ជាងនិងតោ”តូចរួចមកហើយ។

ប៉ុន្តែពេលស្ថាបនា ពង្រីកផ្លូវជាតិលេខ៦ ក្រាលបេតុងAC ក៏ត្រូវបានយករូបចេញនិងលុបរង្វង់មូលចោល ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា