ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មនុស្សជាង ៤០ នាក់ស្លា.ប់ ដោយសារព្យុះកំណាច Helene នៅភាគអាគ្នេយ៍សហរដ្ឋអាមេរិក

មនុស្សយ៉ាងហោចណាស់ ៤៣ នាក់ស្លាប់ និងរាប់លាននាក់ទៀតគ្មានអគ្គិសនីប្រើប្រាស់ កាលពីថ្ងៃសុក្រ ខណដែលព្យុះកំណាច  Hurricane Helene បានបោកបក់នៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក។

 Helene ជាព្យុះដែលមានកម្លាំងខ្លាំងបំផុតក្នុងកំណត់ត្រាដែលបានវាយប្រហារតំបន់ Big Bend រដ្ឋ Florida ហើយបន្តបោកបក់ទៅភាគខាងជើងក្នុងរដ្ឋ Georgia និងរដ្ឋ Carolinas ។

ទោះបីជា មកដល់ពេលនេះព្យុះ Helene ចុះខ្សោយក៏ដោយ ប៉ុន្តែអ្នកព្យាករណ៍ នៅតែព្រមានពីខ្យល់បក់ខ្លាំង ទឹកជំនន់ និងការគំរាមកំហែងនៃព្យុះកំបុតត្បូងនឹងបន្ត។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ (FEMA) បានឱ្យដឹងថា ទោះមានក៏ព្រមានផ្សេងៗ ប៉ុន្តែ Helene នៅតែជាព្យុះដែលមិនអាចប្រហែសបាន ។

គួរបញ្ជាក់ថា Hurricane Helene ជាព្យុះមានកម្លាំងខ្លាំងបំផុតដែលបោកបក់នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះ ខណអ្នកជំនាញព្យាករណ៍ថានឹងមានព្យុះកំបុតត្បូងបន្តទៀត ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា