ផែនការរបស់អ៊ីស្រាអែល ដែលកំណត់គោលដៅលើសមាជិកជាន់ខ្ពស់នៃក្រុមហេសបូឡា គឺដោយការបំផ្ទុះឧបករណ៍ទាក់ទងរបស់ពួកគេក្នុងពេលដំណាលគ្នា។ នេះបើយោងតាម CNN បានរាយការណ៍ ។
ការបំផ្ទុះនេះដែរ គឺពឹងផ្អែកលើការដាក់បន្ទះឈីបជាក់លាក់ទៅក្នុងឧបករណ៍ទាក់ទងទាំងអស់នោះដែលស្ទើរតែមិនអាចរកឃើញបាន។
មន្ត្រីលីបង់ដែលមិនបញ្ចេញឈ្មោះម្នាក់ដែលដឹងពីការស៊ើបអង្កេតនេះ បានប្រាប់ឲ្យដឹងថា ដំណើរការនៃការដាក់បន្ទះឈីបទៅក្នុងឧបករណ៍ទាក់ទងនោះគឺទំនើបណាស់ ដែលសឹងតែគ្មានអ្នកណាអាចដឹង។
គួរបញ្ជាក់ថា កន្លងមកមានការបំផ្ទុះឧបករណ៍ទាក់ទងរហូតសម្លាប់មនុស្សរាប់រយនាក់ និងរងរបួសផងដែរនៅលីបង់ ខណក្រុមហេសបូឡា ថានេះជាទង្វើរបស់អ៊ីស្រាអែល ៕