ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

​តើអ្វីទៅជាផ្លូវសម្រាប់ដោះស្រាយបញ្ហាជនជាតិភាគតិចដែលមានលក្ខណៈពិសេសរបស់ចិន? លោក Xi Jinping បកស្រាយអំពីរឿងនេះ

នាថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០២៤ នៅមុនថ្ងៃខួបលើកទី ៧៥ នៃបុណ្យជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន មេដឹកនាំកំពូលរបស់ប្រទេសចិនលោក Xi Jinping បានប្រគល់វិញ្ញាបនបត្រសរសើរដល់សមូហភាពគំរូ និងបុគ្គលគំរូដែលបានរួមចំណែកយ៉ាងលេចធ្លោក្នុងបុព្វហេតុសាមគ្គីភាពនិងវឌ្ឍនភាពជានជាតិ ព្រមទាំងថ្លែងសុន្ទរកថា។

លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបង្កើតឡើងអស់រយៈពេល ១០០ ឆ្នាំកន្លងទៅនេះ បក្សកុម្មុយនិស្តចិនបានដើរតាមមាគ៌ាប្រកបដោយភាពច្នៃប្រឌិតសម្រាប់ដោះស្រាយបញ្ហាជនជាតិដោយមានលក្ខណៈពិសេសរបស់ចិន។ មាគ៌ានេះផ្តោត​លើផលប្រយោជន៍ជាមូលដ្ឋាន និងផលប្រយោជន៍រួមរបស់ប្រជាជាតិចិន រួបរួមក្រុមជនជាតិទាំងអស់ក្នុងកម្រិតអតិបរមា ដើម្បី​សម្រេចបាននូវការរួបរួម ការតស៊ូ និងវិបុលភាពរួម, ប្រកាន់ខ្ជាប់នូវសមភាពនៃក្រុមជនជាតិទាំងអស់, ប្រឆាំងការ​គៀបសង្កត់លើជនជាតិ និងការរើសអើងជនជាតិ និងធានាថា ប្រជាជនគ្រប់ក្រុមជនជាតិភាគតិចពិតជាទទួលបានសិទ្ធិនយោបាយស្មើគ្នា និងរួមគ្នាធ្វើជាម្ចាស់ផ្ទះរបស់ប្រទេស, ក្តាប់បានយ៉ាងត្រឹមត្រូវនូវទំនាក់ទំនងរវាងការរក្សាឯកភាពជាតិ និងការអនុវត្តស្វ័យភាពជនជាតិភាគតិចក្នុងតំបន់ , ប្រកាន់ខ្ជាប់នូវការរួមបញ្ចូលគ្នានៃឯកភាព និងស្វ័យភាព និងការរួមបញ្ចូលគ្នានៃកត្តាជនជាតិនិងកត្តាតំបន់ដើម្បីលើកកម្ពស់ប្រជាជាតិចិនឱ្យក្លាយជាសហគមន៍ជោសវាសនារួមដែលមានអត្តសញ្ញាណខ្ពស់ជាងមុន និងមានភាពស្អិតរមួតខ្លាំងជាងមុន។  លោក  Xi Jinping បានសង្កត់ធ្ងន់ថា ការអនុវត្តបានបង្ហាញថា ផ្លូវនេះគឺត្រឹមត្រូវទាំងស្រុង។

ចាប់តាំងពីសមាជបក្សកុម្មុយនិស្តចិនលើកទី ១៨ មក គណៈកម្មាធិការមជ្ឈិមនៃគណបក្សកាន់អំណាចដែលមានលោក Xi Jinping ជាស្នូល បានដាក់ចេញនូវគំនិតដើមដ៏សំខាន់ស្តីពីការបង្កើតសហគមន៍ដ៏រឹងមាំសម្រាប់ប្រជាជាតិចិន ដែលបានក្លាយជាគោលការណ៍ណែនាំសម្រាប់ដោះស្រាយបញ្ហាជនជាតិក្នុងយុគសម័យថ្មី។ ដោយផ្តោតលើគំនិតចម្បងនេះ លោក Xi Jinping បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែលើកកម្ពស់ក្រុមជនជាតិទាំងអស់ឱ្យឱបក្រសោបគ្នាយ៉ាងរឹងមាំដូចគ្រាប់ផ្លែទទឹម និងលើកកម្ពស់ប្រជាជាតិចិនឱ្យឆ្ពោះទៅរកសហគមន៍ជោគវាសនារួមដែលមានភាពបរិយាប័ន្ននិងភាពស្អិតល្មួតកាន់តែខ្លាំងឡើង។

ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់ជនជាតិភាគតិចនៅក្នុង “មហាគ្រួសារ” នេះ ប្រទេសចិនបានកំណត់ និងអនុវត្តគោលនយោបាយ និងវិធានការមួយចំនួនដូចជាជំនួយសមភាគី ការគាំទ្រដល់ការអភិវឌ្ឍរបស់ក្រុមជនជាតិដែលមានប្រជាជនតិចបង្គួរ និងការការពារ និងការអភិវឌ្ឍភូមិឃុំជនជាតិភាគតិចដែលមានលក្ខណៈពិសេសជាដើម។ ភូមិភាគស្វយ័តទាំងប្រាំរួមមានម៉ុងហ្គោលីខាងក្នុង, ក្វាងស៊ី, Xizang, នីងស៊ា, និងស៊ីនជាំង និងខេត្តពហុជនជាតិចំនួនបីគឺគុយចូវ យូណាន និងឈីងហៃបានសម្រេចបាននូវកំណើនសេដ្ឋកិច្ចសរុបដែលលើសពីអត្រាកំណើនមធ្យមជាតិអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ហើយប្រាក់ចំណូលដែលអាចប្រើប្រាស់បានសម្រាប់មនុស្សម្នាក់ៗរបស់អ្នកស្រុកនៃភូមិភាគទាំងនេះក៏បានកើនឡើងយ៉ាងខ្លាំងដែរ។

នៅក្នុងសន្និសីទសរសើរលើកនេះ លោក Xi Jinping បានធ្វើការរៀបចំចាត់ចែងជាក់លាក់សម្រាប់ការលើកកម្ពស់ការធ្វើទំនើបកម្មតាមបែបផែនចិន និងការសម្រេចបាននូវវិបុលភាពរួមនៅក្នុងតំបន់ជនជាតិ។ លោកបានមានប្រសាសន៍ថា ចាំបាច់ត្រូវពន្លឿនការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃតំបន់ជនជាតិ និងជំរុញសមាហរណកម្មសេដ្ឋកិច្ចនៃតំបន់ផ្សេងៗឱ្យកាន់តែស្អិតរមួតថែមទៀត,  ប្រកាន់ខ្ជាប់នូវការធានា និងកែលម្អជីវភាពរស់នៅរបស់ប្រជាជនក្នុងការអភិវឌ្ឍ និងបំពេញជាបន្តបន្ទាប់នូវបំណងប្រាថ្នារបស់ប្រជាជនគ្រប់ជនជាតិចំពោះជីវភាពរស់នៅដ៏ល្អបវរ, ត្រូវជំរុញយ៉ាងសកម្មនូវការប្រាស្រ័យទាក់ទង ការផ្លាស់ប្តូរនិងការរួមបញ្ចូលរវាងប្រជាជននៃក្រុមជនជាតិទាំងអស់, បង្កើនការកសាងហេដ្ឋារចនាសម្ព័ន្ធនៃតំបន់ព្រំដែននិងតំបន់ជនជាតិដូជាការធ្វើចរាចរណ៍ជាដើម, ជំរុញយ៉ាងសកម្មនូវការធ្វើនគរូបនីយកម្មធុនថ្មីដែលតម្កល់ទុកប្រជាជនជាចម្បង ដើម្បីជំរុញដោយមានសណ្តាប់ធ្នាប់នូវលំហូនិងការរួមរស់នៅជាមួយគ្នានៃប្រជាជនគ្រប់ជនជាតិ។ល៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា