ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ទឹកជំនន់លិចលង់ផុតដំបូលផ្ទះ សម្លា.ប់មនុស្ស ជាង ១៥០ នាក់ នៅនេប៉ាល់

ក្រុមមន្ត្រី បានរាយការណ៍ថា ទឹកជំនន់ និងការបាក់ដីដ៏ធំនៅក្នុងប្រទេសនេប៉ាល់ កំពុងសម្លាប់មនុស្សជាង ១៥១ នាក់នៅទូទាំងប្រទេសនេះ ។

 មនុស្សរាប់សិបនាក់ទៀតបាត់ខ្លួន កាលពីថ្ងៃអាទិត្យ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរយៈពេល ២ ថ្ងៃ ជាប់ៗគ្នា បណ្ដាលឲ្យជន់លិចជ្រលងភ្នំជុំវិញរដ្ឋធានី Kathmandu ។

អ្នកស្រុក បាននិយាយថា ពួកគេត្រូវលោតពីដំបូលមួយទៅដំបូលមួយទៀត ដើម្បីជម្លៀសចេញពីកន្លែងគ្រោះថ្នាក់ ខណផ្ទះរាប់ពាន់ខ្នងត្រូវលិចលង់ ។

ទន្ទឹមនោះ ក្រុមជួយសង្គ្រោះ ក៏បានប្រើឧទ្ធម្ភាគចក្រ និងក្បូន សម្រាប់ប្រតិបត្តិការជួយសង្គ្រោះ ពលរដ្ឋដែលកំពុងរងគ្រោះផងដែរ ។

 ជាមួយគ្នានោះ ទោះបីជាភ្លៀង ត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ថ្ងៃអង្គារក៏ដោយ ប៉ុន្តែនៅថ្ងៃអាទិត្យនេះ គេសង្កេតឃើញថាឥទ្ធិពលរបស់វាហាក់ថមថយ។

មក​ទល់​ពេល​នេះ មនុស្ស​ជាង ៣ ​ពាន់​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ ​នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល។ ប៉ុន្តែ​ទឹកជំនន់​ភ្លាមៗ រួម​ទាំងការ​បាក់​ដី​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជាច្រើន​នាក់​។

គួរបញ្ជាក់ថា អាជ្ញាធរ បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា មនុស្សជាង ៦២ នាក់ បាត់ខ្លួននៅមិនទាន់រកឃើញនៅឡើយនោះទេ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា