ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​​ថា​ការងារ​មិន​ទាន់​​បញ្ចប់​នៅ​ឡើយ​ទេ​បន្ទាប់​ពី​ការ​សម្លាប់​មេដឹកនាំ​ក្រុម​ហេសបូឡា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញពីឆន្ទៈរបស់លោកក្នុងការបង្កើនការវាយលុកប្រឆាំងនឹងក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់ បន្ទាប់ពីមេដឹកនាំក្រុមនេះត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។

លោក Netanyahu បានថ្លែងបែបនេះបន្ទាប់ពីការស្លាប់របស់លោក Hassan Nasrallah ។ លោកថាប្រទេសរបស់លោកបានកសាងសមិទ្ធិផលដ៏អស្ចារ្យ ប៉ុន្តែការងារនេះនៅតែមិនទាន់ត្រូវបានបញ្ចប់បៅទ្បើយទេ។ លោកក៏បាននិយាយផងដែរថា ការលុបបំបាត់ Nasrallah គឺជាលក្ខខណ្ឌចាំបាច់ក្នុងការសម្រេចបាននូវគោលបំណង ដែលអ៊ីស្រាអែលបានកំណត់។

លោក​បាន​បន្ត​ថា ការ​បញ្ជូន​អ្នក​ស្រុក​នៅ​ភាគ​ខាង​ជើង​ទៅ​ផ្ទះ​គេវិញដោយ​សុវត្ថិភាព និង​ការ​ផ្លាស់​ប្តូរ​តុល្យភាព​អំណាច​ក្នុង​តំបន់​គឺ​ជា​គោល​បំណងរបស់អ៊ីស្រាអែល។

លោក Netanyahu ក៏បាននិយាយផងដែរថា ប្រទេសរបស់លោកស្ថិតក្នុង អ្វីដែលនឹងត្រូវបានគេមើលឃើញថាជាចំណុចរបត់ប្រវត្តិសាស្ត្រ។ លោក​បាន​បញ្ជាក់បន្ថែម​ថា ការ​ដោះស្រាយ​ការ​វាយ​ប្រហារ​ចំពោះ​ក្រុម Hezbollah ដែល​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​ក្រុម​អ៊ីស្លាម​ប៉ាឡេស្ទីន Hamas នឹង​នាំ​ឱ្យ​មាន​ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​តំបន់ Gaza Strip។

ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់បានបន្តសូម្បីតែបន្ទាប់ពី Nasrallah ត្រូវបានសម្លាប់។ ក្រសួង​សុខាភិបាល​លីបង់​និយាយ​ថា មនុស្ស​៣៣​នាក់​បាន​ស្លាប់ និង​១៩៥​នាក់​ផ្សេង​ទៀត​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​សៅរ៍កន្លងទៅ។

ក្តីបារម្ភនៃការពង្រីកជម្លោះកាន់តែខ្លាំងឡើង ខណៈដែលក្រុមហេសបូឡា បាននិយាយថា ខ្លួននឹងបន្តការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល ដោយគាំទ្រតំបន់ហ្គាហ្សា និងប៉ាឡេស្ទីន និងការពារប្រទេសលីបង់៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា