ខេត្តសៀមរាប៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែតុលា ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួន ១៨០,៨៩៣នាក់ កើនឡើង ៥០.៩២% ធៀបនឹងឆ្នាំ២០២៣។
គោលដៅសំខាន់ៗដែលភ្ញៀវទេសចរជាតិ-អន្តរជាតិបានដើរលេងកម្សា មានដូចជានៅរមណីយដ្ឋានអង្គរ តំបន់ភ្នំគូលែន តំបន់បឹងទន្លេសាប សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តផ្សេងៗទៀតនៅក្នុងខេត្តសៀមរាប៕