ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

​នាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤ករណីគ្រោះថ្នាក់ចរាចរណ៍បានថយចុះ ខណៈប្រជាពលរដ្ឋបានយល់ច្បាស់ច្រើនជាងមុន

ខេត្តរតនគិរី÷ យោងតាមរបាយការណ៍របស់ការិយាល័យនៃស្នងការដ្ឋាននគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី​៤​តុលានេះ ថា ករណីគ្រោះថ្នាក់ចរាចរណ៍រយ:ពេល ៣ថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១លើក ស្មើរ ១ករណី(ពេលយប់ចំនួន ១លើក)ម៉ូតូនិងម៉ូតូ ចំនួន១លើក មនុស្សស្លាប់គ្មានរបួសធ្ងន់ចំនួន ១នាក់របួសស្រាលចំនួន ២នាក់ការខូចខាតយានយន្តម៉ូតូចំនួន ២គ្រឿង ខូចខាតកម្រិតស្រាល។

របាយការណ៍បានបញ្ជាក់ទៀតថា បើប្រៀបធៀបទៅនឹងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ ឃើញថាគ្រោះថ្នាក់ចរាចរណ៍ ស្មើរគ្នាស្លាប់ ថយចុះចំនួន ១នាក់ របួសធ្ងន់ កើនឡើងចំនួន ១នាក់ របួសស្រាល កើនឡើងចំនួន២នាក់។

ការបើកបរយានយន្តនិងយានជំនិះគ្រប់ប្រភេទ មានការយល់ដឹងបានច្រើនជាងមុន ក្នុងការបើកបរលើដងវិថីនានា ប៉ុន្តែការយល់ដឹងបានច្រើននោះ គឺសមត្ថកិច្ចជំនាញបានចុះពន្យល់និងណែនាំជារៀងរាល់ថ្ងៃ លើអ្នកបើកបរធ្វើដំណើរតាមដងផ្លូវជាតិ ត្រូវបើកបរបន្ថយល្បឿនកំណត់ក្នុងទីប្រជុំជន និងបើកបរយានជំនិះត្រូវពាក់មួកសុវត្ថិភាពចៀសវាងមានហានិភ័យកើតឡើងជាយថាហេតុ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា