ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Biden មិនជឿថាមជ្ឈិមបូព៌ានឹងធ្លាក់ចូលសង្រ្គាមទាំងស្រុងនោះទេ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា លោកមិនជឿថានឹងមានសង្រ្គាមពេញលេញនៅមជ្ឈិមបូព៌ានោះទេ ដោយសារអ៊ីស្រាអែលថ្លឹងថ្លែងជម្រើសសម្រាប់ការសងសឹកបន្ទាប់ពីការវាយលុកដ៏ធំបំផុតមិនធ្លាប់មានរបស់អ៊ីរ៉ង់ ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Biden បាននិយាយថា ចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីចៀសវាងសង្រ្គាមមជ្ឈិមបូព៌ា ខណដែលយោធាអ៊ីស្រាអែល វាយប្រហារទីក្រុង Beirut ជាមួយនឹងការវាយប្រហារតាមអាកាសថ្មី នៅក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងក្រុមប្រដាប់អាវុធលីបង់ហេសបូឡា។

នៅពេលសួរដោយអ្នកសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ថាតើលោក មានទំនុកចិត្តថាសង្រ្គាមបែបនេះអាចត្រូវបានជៀសវាងទេ លោក Biden ថាខ្ញុំមិនជឿថានឹងមានសង្គ្រាមទាំងស្រុងទេ ។

គួរបញ្ជាក់ថា ខណពេលដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តផ្សេងទៀត បានអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ២១ ថ្ងៃភ្លាមៗនៅក្នុងជម្លោះអ៊ីស្រាអែល-លីបង់ លោក Biden និយាយថា សហរដ្ឋអាមេរិក កំពុងពិភាក្សាជាមួយអ៊ីស្រាអែលនូវជម្រើសសម្រាប់ការឆ្លើយតបចំពោះការវាយលុករបស់ទីក្រុងតេអេរ៉ង់ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា