ខ្យល់ព្យុះ Hurricane Milton បានបោកបក់លើឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋផ្លរីដា កាលពីថ្ងៃពុធ ដែលបង្កជាខ្យល់ព្យុះកំបុតត្បូង ខណកំពុងគំរាមកំហែងដល់តំបន់ Tampa Bay ដែលធ្វើឲ្យទឹកសមុទ្រអាចនឹងកើនឡើង ជះឥទ្ធិពលដល់អាយុជីវិតមនុស្ស ។
រដ្ឋដែលរងការវាយលុកដោយព្យុះ Hurricane Helene កាលពី ២ សប្តាហ៍មុន មនុស្សរហូតដល់ ២ លាន នាក់ត្រូវបានបញ្ជាឱ្យជម្លៀសចេញ ហើយមនុស្សរាប់លាននាក់ទៀតបន្តរស់នៅ ក្រោមឥទ្ធិពលនៃព្យុះ។
ទន្ទឹមនោះ ក្រុមមន្ត្រី បានចេញការព្រមានកាន់តែខ្លាំងឡើង កាលពីថ្ងៃពុធ ខណដែលការបាក់ដីដែលរំពឹងទុក ផងដែរ ។
ប្រធានាធិបតីលោក Joe Biden បានជំរុញឱ្យប្រជាជនអនុវត្តតាមអនុសាសន៍សុវត្ថិភាពក្នុងតំបន់ ដោយលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា វាជារឿងពិតនៃជីវិត និងការស្លាប់ ។
ភាគច្រើននៃភាគខាងត្បូងនៃសហរដ្ឋអាមេរិក ជួបប្រទះនឹងកម្លាំងដ៏សាហាវនៃព្យុះ Hurricane Helene តិចជាង ២ សប្តាហ៍មុន ប៉ុន្តែកម្លាំងខ្យល់មានការថមថយនៅទូទាំងរដ្ឋ Florida និងតាមរដ្ឋជាច្រើនទៀត។
ជាមួយគ្នានោះ ព្យុះទាំង ២ នេះ ត្រូវបានគេរំពឹងថានឹងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់លានដុល្លារ។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) ក៏បានព្រមានថា ការស្លាប់ដោយសារខ្យល់ព្យុះភាគច្រើនកើតឡើង ដោយសារដើមឈើរលំលើមនុស្សនៅតាមផ្លូវ ក្នុងរថយន្ត និងក្នុងផ្ទះ ៕