ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដឹកនាំគណៈប្រតិភូទស្សនកិច្ចសិក្សានៅកសិដ្ឋានស្រាវជ្រាវអភិវឌ្ឍន៍កសិម្ហូបអាហារ និងថាមពលសូទ្បា នៅតំបន់ Julich ប្រទេសអាល្លឺម៉ង់

នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រធានក្រុមប្រឹក្សា​ស្ដារអភិវឌ្ឍន៍វិស័យកសិ​កម្ម​និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយបានដឹកនាំគណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សានៅកសិដ្ឋានស្រាវជ្រាវអភិវឌ្ឍន៏កសិម្ហូបអាហារនិងថាមពលសូឡា (Agri- Food – Energy Park) របស់មជ្ឈមណ្ឌលស្រាវជ្រាវ Forschungszentrum Jülich នៅតំបន់Julich នៃប្រទេសអាល្លឺម៉ង់។

សូមជម្រាបជូនថា Forschungszentrum Jülich គឺជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏ធំមួយនៅប្រទេសអាល្លឺម៉ង់ក៏ដូចជានៅទូទាំងអឺរ៉ុបទាំងមូលដែលធ្វើការស្រាវជ្រាវអន្តរវិស័យផ្តោតលើថាមពល ជីវសេដ្ឋកិច្ច និងព័ត៍មាន។ តាមរយៈកសិដ្ឋានបែបថ្មី Agrivoltaics គេអាចប្រើប្រាស់ដីសម្រាប់ការផលិតនូវថាមពលសូឡាដោយពេលជាមួយគ្នានោះគេអាចប្រើប្រាស់ដីនេះសម្រាប់ការធ្វើកសិកម្មផងដែរ៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា