ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជនកូរ៉េ​ខាង​ជើងប្រមាណ ១.៤ លាននាក់​​បាន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​កងទ័ព

អាជ្ញាធរប្រទេសកូរ៉េខាងជើងបានអះអាងថា យុវជនជាង ១.៤ លាននាក់នៅទូទាំងប្រទេសបានស្ម័គ្រចិត្តចូលរួម ឬត្រឡប់ទៅយោធាក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ។ តាមកាសែតរបស់គណបក្សកាន់អំណាចកូរ៉េខាងជើង Rodong Sinmun បានរាយការណ៍កាលនៅថ្ងៃពុធនេះថា ការកើនឡើងនៃការចុះឈ្មោះនេះធ្វើតាមអ្វីដែលទីក្រុងព្យុងយ៉ាងពិពណ៌នាថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ខ្លួនដោយកូរ៉េខាងត្បូង។

កូរ៉េខាងជើង​បាន​ចោទប្រកាន់​កូរ៉េខាងត្បូង​ថា​បានប្រើយន្តហោះ​គ្មាន​មនុស្ស​បើក​ដើម្បី​ពង្រាយ​ខិត្តប័ណ្ណ​ឃោសនា​នៅ​ជុំវិញ​រដ្ឋធានី​របស់ខ្លួន​កាលពី​ដើមខែ​នេះ​។ កាសែត​នេះ​បបានផ្សាយថា ​ការ​ចូល​បម្រើ​ការងារកងទ័ពដ៏សន្ធឹកសន្ធាប់នោះ គឺគឺជាការបង្ហាញឲ្យឃើនូវការ​ផ្ទុះ​ឡើង​នៃ​ការ​ស្អប់​ខ្ពើម និង​ស្មារតី​សងសឹក​របស់​យុវជន​ជំនាន់​ក្រោយ។

កាសែតរដ្ឋបានបញ្ជាក់ថាពួកគេប្តេជ្ញាចិត្តដើម្បី បញ្ចប់ទំនាក់ទំនងដ៏អាក្រក់អាក្រក់ជាមួយនឹងអ្វីដែលគេហៅថា អ្នកបោកប្រាស់ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏អាក្រក់ដើម្បីបញ្ឆេះសង្រ្គាមនៅឧបទ្វីបកូរ៉េ។

អ្នកជំនាញម្នាក់និយាយថា ការឆ្លើយតបរបស់ទីក្រុងព្យុងយ៉ាងចំពោះសកម្មភាពដ្រូនដែលត្រូវបានចោទប្រកាន់នេះគឺមានគោលបំណងបណ្តុះទស្សនៈក្នុងចំណោមសាធារណជនកូរ៉េខាងជើងថា កូរ៉េខាងត្បូងមិនមែនមានគោលដៅនៃការបង្រួបបង្រួមដោយសន្តិភាពទៀតទេ ប៉ុន្តែជាប្រទេសអរិភាព។

ប្រទេសកូរ៉េខាងជើងបានបំផ្ទុះផ្នែកនៃផ្លូវអន្តរកូរ៉េ និងផ្លូវដែកតភ្ជាប់នៅផ្នែកម្ខាងនៃព្រំដែនរបស់ខ្លួនកាលពីថ្ងៃអង្គារ។ យ៉ាងណាក៏ដោយករណីនេះ​មិន​ទាន់​មាន​ការ​ប្រកាស​អំពី​ការ​ផ្លាស់​ប្តូរបែបនេះនៅ​ឡើយ​ទេ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា