បាត់ខ្លួនមនុស្សជិត ១០០ នាក់ នៅរដ្ឋខារ៉ូលីណាខាងជើង អំឡុងព្យុះ Hurricane Helene

អភិបាលរដ្ឋខារ៉ូលីណាខាងជើង លោក Roy Cooper បានឲ្យដឹង កាលពីថ្ងៃអង្គារថា មនុស្សចំនួន ៩២ នាក់នៅតែមិនទាន់រកឃើញ ខណព្យុះ Hurricane Helene កំពុងបំផ្លិចបំផ្លាញផ្នែកខាងលិចនៃរដ្ឋ។

នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារ លោក Cooper បានព្រមានថា ចំនួនបាត់ខ្លួនខាងលើនេះអាចមានការកើនឡើងបន្ថែមទៀត ។

លោក ​បាន​បញ្ជាក់ថា នេះជាចំនួនមិន​ទាន់ច្បាស់លាស់​ទេ ​ព្រោះ​ក្រុម​ការងារ​កំពុង​បន្ត​ការងារ​ជួយសង្គ្រោះ និងស្វែងរកបន្ថែមទៀត ។

គួរបញ្ជាក់ថា មនុស្ស ៩៥ នាក់ស្លាប់នៅក្នុងរដ្ឋខារ៉ូលីណាខាងជើង ដោយសារព្យុះ Helene នេះ ខណដែលមនុស្សជាង ២២០ នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋផ្លរីដា ជាកន្លែងដែលរងគ្រោះខ្លាំងបំផុត ៕

Related posts