សេវាកម្មសារព័ត៌មានរបស់ក្រសួងរុស្ស៊ី បានប្រាប់ឲ្យដឹងថា យន្តហោះ Il-76 នៃភ្នាក់ងារសង្គ្រោះបន្ទាន់ក្រុងមូស្គូ កំពុងរៀបចំផ្ដល់ជំនួយមនុស្សធម៌លើកទី ៣១ ដល់ប្រជាជននៅតំបន់ហ្គាហ្សា។
ក្រសួងដដែល បានបន្ថែមថា យន្តហោះ Il-76 របស់ភ្នាក់ងារសង្គ្រោះបន្ទាន់រុស្ស៊ី ត្រៀមជំនួយមនុស្សធម៌លើកទី ៣១ សម្រាប់ជនស៊ីវិលនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលប្រហែល ៣០ តោន ដល់សង្គមអឌ្ឍចន្ទក្រហមអេហ្ស៊ីប ។
កញ្ចប់នោះរួមមាន អាហារ តង់ និងថង់ដេក ខណក្រសួងគ្រាអាសន្នរុស្ស៊ី បានផ្តល់ជំនួយសរុបចំនួន ៨០០ តោនដល់តំបន់ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិមនុស្សធម៌បច្ចុប្បន្ន ៕