ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកសិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់នៃថ្នាក់ក្រ​សួ​ងនិងខេត្ត ដើម្បីសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត​ចិន​អា​ណ្តិ​ទី​២០ ដោយសង្កត់ធ្ងន់ថា ត្រូវសិក្សានិងអនុវត្តឱ្យបានស៊ីជម្រៅនូវស្មារតីនៃកិច្ចប្រជុំពេញអង្គ

សិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលថ្នាក់ដឹកនាំសំខាន់នៃថ្នាក់ក្រសួងនិងខេត្ត ដើម្បីសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើនៅសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននៅរសៀលថ្ងៃទី ២៩ ខែតុលា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើក ដោយសង្កត់ធ្ងន់ថា យើងត្រូវសិក្សានិងអនុវត្តស្មារតីនៃកិច្ចប្រជុំពេញអង្គលើកទី៣ ឱ្យបានស៊ីជម្រៅ ដើម្បីណែនាំឱ្យបក្ស និងប្រជាជនក្នុងប្រទេសទាំងមូលបង្កើនជំនឿចិត្តចំពោះការធ្វើកំណែទម្រង់ ហើយប្រមូលផ្តុំកម្លាំងកាយចិត្តរបស់ប្រជាជនឱ្យបានកាន់តែច្រើនសម្រាប់ជំរុញការធ្វើកំណែទម្រង់ប្រកបដោយស្ថិរភាពនិងរឹងមាំ ។

លោក Xi Jinping បានលើកឡើងថា កាលពីកិច្ចប្រជុំពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិ​ទី​ ១៨ យើងបានចាប់ដំណើរការកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី និងជំរុញដំណើរថ្មីនៃកំណែទម្រង់តាមរយៈការរចនាប្រព័ន្ធជាទូទៅ ដែលបានត្រួសត្រាយស្ថានការណ៍ថ្មីនៃកំណែទម្រង់ និងការបើកទូលាយរបស់ចិន និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ។ ការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មីទទួលបានសមិទ្ធផលជាក់ស្តែង និងសមិទ្ធផលជាប្រព័ន្ធក៏ដូចជាទ្រឹស្តីសំខាន់ៗ ដែលបានផ្តល់ជាកម្លាំងចលករយ៉ាងខ្លាំងក្លានិងការធានាជាប្រព័ន្ធយ៉ាងរឹងមាំសម្រាប់ការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងបានបង្កើតជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងផ្តល់ជាបទពិសោធដ៏មានតម្លៃក្នុងដំណើរថ្មីនៃការធ្វើឱ្យកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយបន្ថែមទៀត ៕

Filed in: Uncategorized

Recent Posts

Bookmark and Promote!



©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «ភ្នំពេញថ្មី | Phnom Penh Thmey» | ទូរស័ព្ទ៖ 012 89 58 53 / 097 67 37 876

អាសយដ្ឋាន ៖ ផ្ទះលេខ ១២ ផ្លូវលេខ ៥ (ក្នុងបុរីប៉េងហួត) សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា