អ្នកនយោបាយនាំគ្នាលើកទ្បើងថា ខណនេះយាយ៨២(Nanci Pelosy)បានចាកចេញទៅវិញហើយ ហើយការពិតនោះតៃវ៉ាន់មិនទទួលបានអ្វីទាំងអស់ក្រៅពីបន្សល់នូវវិបត្តិធ្ងន់ធ្ងរសម្រាប់ទឹកដីកោះមួយនេះ។គេថាយាយ៨២ចេញទៅហើយ សល់ទ្បើយតែតៃវ៉ាន់កំពង់ថប់ដង្ហើម នោះគឺចិនបាននិងកំពង់ធ្វើសមយុទ្ធទ្បោមពទ្ធ័តែវ៉ាន់ដោយបិទទាំងដែនអាកាសនិងផ្លូវទឹក។ទន្ទឹមនោះគឺការដាក់ទណ្ឌកម្ម ខណដែលចិនសម្រេចដាក់ទណ្ឌកម្មពាណិជ្ជកម្មចំពោះតៃវ៉ាន់បន្ថែមទៀត។
តាមដឹងមេដឹកនាំតៃវ៉ាន់កំពង់ខ្វែងដៃខ្វែងជើងស្រែកសុំឲ្យចិនបន្ធូរបន្ថយវិញ ដោយសារតែថប់ដង្ហើម។គេមិនដឹងថាចិនយល់ព្រមបន្ធូរបន្ថយខ្លះឬយ៉ាងម៉េចនោះទេ ខណដែលប្រទេសអ៊ឺរ៉ុបមួយចំនួនក៏បានចេញមុខមកស្នើឲ្យមានការចរចារគ្នាដើម្បីបន្ថយស្ថានការណ៏តឹងតែងនៅតៃវ៉ាន់ផងដែរ។
អ្នកនយោបាយបានមើលឃើញថា យាយ៨២ ដែលប្រថុយនឹងគ្រោះថ្នាក់មកតៃវ៉ាន់នេះគឺដើម្បីស្តារប្រជាប្រិយភាពរបស់គណបក្សគាត់ដែលកំពង់ដាំក្បាលចុះឯណោះទេ ហើយក៏មិនមែននាំប្រយោជន៍ឲ្យតៃវ៉ាន់នោះទ្បើយ។ប៉ុន្តែគេអាចនិយាយថាយាយ៨២បាននាំគ្រោះឲ្យតៃវ៉ាន់ទៅវិញទេ។
អ្នកនយោបាយបន្ថែមថា នេះគេមិននិយាយអំពីការសន្ទនារយពេល២ម៉ោងរវាងលោកស៊ីនិងចូ បៃដិន មុនយាយ៨២ មកតៃវ៉ាន់ផង តើមេដឹកនាំកំពូលទាំង២និយាយអ្វីខ្លះដើម្បីបើកច្រកឲ្យយាយ៨២មកតៃវ៉ាន់ដោយសុវត្ថិភាព ខណដែលយន្តហោះ នាវាចម្បាំងរបស់អាមេរិកក៏វិលទៅសម្រាកវិញតាមគោលដៅ នៅពេលដែលយាយ៨២ ចាកចេញពីកោះតៃវ៉ាន់។ដូច្នេះមានតែតៃវ៉ាន់ទេដែលបន្តដោះស្រាយអ្វីដែលកំពង់កើតមានចំពោះមុខ ក្រោយការត្រទ្បប់របស់យាយ៨២។
ចំណែកនៅក្នុងប្រទេសចិន ពួកគេបាននាំគ្នានិយាយថា ការប៉ុនប៉ងរបស់អាជ្ញាធរតៃវ៉ាន់ ដើម្បីផ្តាច់កោះនេះ នឹងនាំពួកគេទៅរក ការដួលរលំនៃរដ្ឋាភិបាល កោះតៃវ៉ាន់ដោយខ្លួនឯងតែម្តង។
លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនបានចោទប្រកាន់ប្រធានរដ្ឋបាលកោះតៃវ៉ាន់ Cai Ing-wen ថាបានធ្វើសកម្មភាពបំផ្លិចបំផ្លាញដែល ធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងស្ថានភាពមហន្តរាយដ៏ធំដោយចៀសមិនរួចនាពេលខាងមុខ។
លោក Xiaoguang បានបន្ថែមថា គ្មាននរណាម្នាក់ គ្មានកម្លាំងនយោបាយខ្លាំងជាង ហើយមើលស្រាលលើការប្តេជ្ញាចិត្ត ដែលចិននឹងរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីនោះទ្បើយ៕