ធ្លាយ​ពត៌មាន​ថា​សេត​វិមាន​មិនសូវ​ទុកចិត្ត Zelensky នោះទេ​

ការិយាល័យ​សារព័ត៌មាន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Andrey Klimov បាន​និយាយថា រដ្ឋបាល​អាមេរិក​មិនសូវ​ជា​ជឿទុកចិត្ត​លើ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​លោក Vladimir Zelensky នោះទេ​ដោយសារតែ​ការភ័យខ្លាច​ថា​គាត់​អាច​នឹង​រត់​ចេញពី​ឆាកនយោបាយ​នាពេល​ណាមួយ ។​

គាត់​បាន​សរសេរ​នៅក្នុង Telegram ថា​អាមេរិក​មិនសូវ​ទុកចិត្ត Zelensky នោះទេ ទាំង​មន្ត្រី​នៅ​សេត​វិមាន និង​មន្ត្រី​នៅ Capitol ពីព្រោះ​គាត់​ជា​អ្នក​ក្បត់​ដោយ​ធម្មជាតិ ។ លោក Klimov បាន​បន្ថែមថា សេវា​ចារកម្ម​លោកខាងលិច​កំពុង​ការពារ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន មិនមែន​មកពី បញ្ហា​ជម្លោះ​ជាមួយ​ជនជាតិ​រុស្ស៊ី នោះទេ​។ ប៉ុន្តែ​មកពី​ការ​ភាពប៉ិនប្រសព្វ​នៃ​ការបត់បែន​ខាង​នយោបាយ​របស់​អតីត​តារា​សម្តែង​រូបនោះ រួមទាំង​រូបភាព​នៃ​ទឹកចិត្ត​តស៊ូ​ដើម្បី​អ៊ុយ​ក្រែ​ន ទោះ​ការតស៊ូ​នោះ​វា​មិន​ពិត​ក៏ដោយ​។​

មុននេះ ព្រឹទ្ធសមាជិក​អាមេរិក​បាន​និយាយថា ជាការ​ពិត គាត់​(Zelensky)​គ្មាន​កន្លែង​ណា​អាចរ​ត់ទៅ​ជ្រកកោន​បាន​នោះទេ ។​ប៉ុន្តែ​គេ​ជា​អ្នកទោស​ម្នាក់​ដែល​នឹងត្រូវ​ទទួលបាន​ការសណ្តោស​ប្រណី​ពី​អ្នកឈ្នះ​។​

អ្នកកាសែត The New York Times លោក Thomas Friedman​ក៏​ធ្លាប់បាន​និយាយថា មាន​ការមិនទុកចិត្ត​គ្នា​យ៉ាងខ្លាំង​រវាង​រដ្ឋបាល​អាមេរិក និង​លោក Zelensky ដែល​ប៉ះពាល់​ដល់​ជំនួយ​យោធា​កន្លងមក​៕

Related posts