កីឡា ៖ គិតត្រឹមព្រឹកថ្ងៃទី៤ ខែសីហានេះ ក្រុមអត្តពលិកជនពិការកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន ១៨គ្រឿងហើយពីព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ទាំងព្រឹត្តិការណ៍ប្រកួតមិនទាន់ចប់។
កម្ពុជា បានឈ្នះមេដាយមាស៥គ្រឿង មេដាយប្រាក់៧ និងមេដាយសំរឹទ្ធ៦គ្រឿង។ ដូច្នេះមានន័យថា កម្ពុជាទទួលបានមេដាយមាសលើសចំនួនកំណត់ហើយ ខណៈការប្រកួតនៅវិញ្ញាសាជាច្រើនទៀត។
កាលពីថ្ងៃទី៣១ ខែកក្កដា កម្ពុជាបានឈ្នះមេដាយមាស១ និងសំរឹទ្ធ១។ ថ្ងៃទី១ ខែសីហា បានឈ្នះមាស១ ប្រាក់៣ និងសំរឹទ្ធ១, ថ្ងៃទី២ ខែសីហា បានឈ្នះមាស១ ប្រាក់៣ សំរឹទ្ធ២ និងថ្ងៃទី៣ ខែសីហា បានឈ្នះមាស២ ប្រាក់១ និងសំរឹទ្ធ២៕