ខ្សែការពារ​អង់គ្លេស​ម្នាក់​ស្ថិតក្នុង​មន្ទិលសង្ស័យ សម្រាប់ World Cup បន្ទាប់ពី​របួស​សរសៃ​ពួរ​

​កីឡា ៖ ខ្សែការពារ​ឆ្វេង​សញ្ជាតិ​អង់គ្លេស Ben Chilwell កំពុងស្ថិត​ក្នុង​មន្ទិលសង្ស័យ សម្រាប់​ចូលរួម​ព្រឹត្តិការណ៍ World Cup បន្ទាប់ពី​រងរបួស​ស​រ​សៃ​ពួរ នៅក្នុង​ការប្រកួត​ឈ្នះ​នៅ​លី​គ Champions League របស់​ក្លិប Chelsea លើ​ក្រុម Dinamo Zagreb​។

ខ្សែការពារ​វ័យ ២៥​ឆ្នាំ​រូបនេះ​បាន​រងរបួស​សរសៃពួ​រ​ខាងក្រោយ នៃ​ជើង​របស់លោក ហើយ​បាន​ចាក​ចេញពី​កីឡដ្ឋាន Stamford Bridge ក្រោយ​ការ​ឈ្នះ ២-១ របស់​ក្រុម​តោ​ខៀវ​។ អង់គ្លេស នឹង​ចាប់ផ្តើម​យុទ្ធនាការ World Cup របស់​ពួកគេ​នៅ​ប្រទេស​កាតា ដោយ​ត្រូវ​ប៉ះ​ក្រុម​អ៊ីរ៉ង់ នា​ថ្ងៃទី​២១ ខែវិច្ឆិកា​។​

Chilwell បាន​ចូល​លេង ១៧​លើក​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ហើយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​តោ​កំណាច​នៅ​ព្រឹត្តិការណ៍ Euro 2020 បើទោះបីជា លោក​មិនបាន​បង្ហាញខ្លួន​នៅ​អំឡុងពេល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ក៏ដោយ​៕

Related posts