កីឡា៖ ក្រុម Athletic Bilbao បានយកឈ្នះ Atletico Madrid ដោយលទ្ធផល ១-០ ក្នុងជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey នៅកីឡដ្ឋាន Metropolitano កាលពីយប់មិញ ដោយសារការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Alex Berenguer។
ក្រុមម្ចាស់ផ្ទះ Atletico បានធ្វើការវាយសម្រុកយ៉ាងខ្លាំង និងបានបង្កើតឱកាសសម្រាប់កីឡាករ Rodrigo de Paul, Memphis Depay និង Antoine Griezmann ប៉ុន្តែ Athletic Bilbao បានយកឈ្នះ១-០ ដោយការស៊ុតបាល់ប៉េណាល់ទីរបស់កីឡាករ Alex Berenguer បន្ទាប់ពីមានកំហុសទៅលើ Benat Prados ដោយខ្សែការពារ Reinildo Mandava របស់ Atletico Madrid ។
យ៉ាងណាមិញក្រុម Athletic នឹងឈានទៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៣ ប្រសិនបើពួកគេបន្តធ្វើបានល្អ ក្នុងជើងទីពីរនៅថ្ងៃទី ២៩ ខែកុម្ភៈ៕