កីឡាករ ញាណ សុស៊ីដាន់ ម្ចាស់អាវលេខ១០ TIFFY ARMY FC ជាប់ជាកីឡាករល្អប្រចាំខែមករា ទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងមួយគ្រឿងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា បន្ទាប់ពីប្រឹងប្រែងក្លាយជាកីឡាករល្អប្រចាំការប្រកួត (MVP) ចំនួន៤លើក។
MVP ទាំង៤លើករបស់កីឡាករ ញាណ សុស៊ីដាន់ មានដូចជា៖
– ទី១ ទទួលបានក្នុងការប្រកួតជាមួយក្លិបបឹងកេតអេហ្វស៊ី
– ទី២ ទទួលបានក្នុងជំនួបជាមួយ ក្លិបវិសាខា
– ទី៣ ទទួលបានក្នុងជំនួបជាមួយ ក្លិបណាហ្គាវើលដ៍
– ទី៤ ទទួលបានក្នុងជំនួបជាមួយ ក្លិប ISI ដង្កោសែនជ័យ